ច្បាប់ស្តីពី វិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដាក់ឱ្យអនុវត្តជាផ្លូវការ
(ភ្នំពេញ) ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សាធារណជន វិនិយោគិនជាតិនិងអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធ មេត្តាជ្រាបថា បន្ទាប់ពីច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា បានចូលជាធរមាន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យ លេខ ១៣៩ អនក្របក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ។
វត្តមាននៃលិខិតបទដ្ឋានគតិយុត្តទាំងពីរនេះ នឹងចូលរួមចំណែកក្នុងការទាក់ទាញ និងជំរុញវិនិយោគ ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការវិនិយោគផ្ទាល់ពីបរទេសមកបន្ថែមទៀត តាមរយៈការផ្តល់នូវបរិស្ថាន វិនិយោគ និងការបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សាធារណជន វិនិយោគិនជាតិនិងអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន ។
ខាងក្រោមនេះ គឺជា ខ្លឹមសារទាំងស្រុង នៃ អនុក្រឹត្យ ស្តីពី ការអនុវត្តច្បាប់ ស្ដីពី វិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា
![](https://asset.ams.com.kh/central/media/2023/06/V4CommuniqueLOISubDecree-791x1024.jpg)