សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះកម្ពុជា នឹងរៀបចំពិធីបុណ្យអុំទូក បុណ្យឯករាជ្យជាតិ មានលក្ខណៈទ្រង់ទ្រាយធំ
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ពោធិ៍សាត់៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា នឹងរៀបចំពិធីបុណ្យអុំទូកធំនៅរាជធានីភ្នំពេញ ហើយបុណ្យឯករាជ្យជាតិ ក៏ត្រូវធ្វើធំ ព្រោះឆ្នាំនេះជាខួប ៧០ឆ្នាំ ក្រោយទទួលបានឯករាជ្យ។
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_11-02-59-1024x575.jpg)
សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដូចនេះ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់ ។
សម្ដេចតេជោ បានថ្លែងថា នៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក ព្រមទាំងបុណ្យឯករាជ្យជាតិ ឲ្យមានលក្ខណៈទ្រង់ទ្រាយធំ បន្ទាប់ពីអាក់ខានប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារជាប់ កាតព្វកិច្ច ផ្សេងៗ និង បញ្ហានៃការរីករាលដាលនូវជំងឺកូវីដ១៩ជាដើម ៕
![](https://asset.ams.com.kh/central/media/2023/06/photo_2023-06-30_11-03-00-1024x682.jpg)
អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។