ដំណាក់កាលឃោសនាស្វែងរកសន្លឹកឆ្នោតរបស់កម្ពុជាចាប់ផ្តើមថ្ងៃនេះ (Video Inside)

កម្ពុជាឈានដល់ដំណាក់កាលឃោសនាស្វែងរកសន្លឹកឆ្នោតចាប់ពីថ្ងៃទី១កក្កដានេះ ហើយដែលនឹងមានរយៈពេល២១ថ្ងៃ។ ដំណើរការឃោសនានឹងត្រូវចាប់ផ្តើមឡើងនៅទូទាំងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសម្តេចនឹងអានសុន្ទរកថាមួយ ដែលនឹងបង្ហាញនូវគោលនយោបាយរយៈពេល៥ឆ្នាំថ្មីទៅមុខទៀត របស់គណបក្សប្រជាជនកម្ពុជា។

ការបោះឆ្នោតថ្ងៃទី២៣កក្កដាគិតត្រឹមថ្ងៃសុក្រនេះ នៅសល់រយៈពេល ២៣ថ្ងៃទៀតប៉ុណ្ណោះ ក្នុងនោះរវាងពីថ្ងៃទី១កក្កដាដល់២១កក្កដា គឺជាថ្ងៃធ្វើយុទ្ធនាការឃោសនាបោះឆ្នោត, ថ្ងៃទី២២កក្កដា គឺជាថ្ងៃស និងថ្ងៃទី២៣កក្កដាគឺជាថ្ងៃបោះឆ្នោត។

សម្តេចតេជោបានថ្លែងរំពឹងថាក្រុមយុវជនបន្តវេនដែលស្នងអនាគតដឹកនាំប្រទេសពីសម្តេច នឹងក្លាយជាអ្នកដឹកនាំប្រទេសកាន់តែល្អថែមទៀត។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងសប្តាហ៍នេះ បានចេញសេចក្តីអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ក្នុងពេលដែលមានដំណាក់កាលឃោសនាផ្សព្វផ្សាយស្វែងរកសន្លឹកឆ្នោត ត្រូវគោរពតាមវិធានបទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុងច្បាប់…និងដោយឡែកការដង្ហែរក្បួនធំៗ ក្នុងការឃោសនានយោបាយរបស់គណបក្សនីមួយៗ នឹងអនុញ្ញាតមានចំនួនតែបួនដងប៉ុណ្ណោះ។

ads banner