សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

សកម្មជនគន្លឹះនៃគណបក្សភ្លើងទៀន បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតសកលខែកក្កដា ខណៈការបោះឆ្នោតនឹងមកដល់ក្នុងរយៈពេល២៣ថ្ងៃខាងមុខនេះទៀតគិតត្រឹមថ្ងៃសុក្រនេះ។

សេចក្តីរាយការណ៍នៅថ្ងៃទី៣០មិថុនា បានបង្ហាញពីសកម្មជនគណបក្សភ្លើងទៀន នៃខេត្តកំពត, ខេត្តព្រៃវែង និងនៅក្នុងរាជធានីភ្នំពេញ។

លោក សេង វណ្ណា បេក្ខជនពេញសិទ្ធិតំណាងរាស្ត្រមណ្ឌលកំពត នៃគណបក្សភ្លើងទៀន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានចេញវីដេអូប្រកាសចាកចេញពីគណបក្សប្រឆាំង និងស្នើសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ភាពខ្ជីខ្ជារបស់គណបក្សភ្លើងទៀនដែលមិនគោរពតាមលក្ខន្តិកៈ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានគជបបដិសេធការចុះបញ្ជីចូលរួមក្នុងគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត។

ភាពខ្ជីខ្ជាគ្មានការទទួលខុសត្រូវក្រៅពីការញុះញង់បំបែកបំបាក់ជាតិឱ្យធ្លាក់ក្នុងឧបាយកល នៃសកម្មភាពបដិវត្តន៍បំផ្លាញប្រទេសជាតិ បាននាំឱ្យសមាជិកក្រោម បង្គាប់គណបក្សភ្លើងទៀន ត្រូវគេឃើញបាននាំគ្នាថ្កោលទោសគណបក្ស និងពួកគេបាននាំគ្នាមកចូលរួមធ្វើនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

សមាជិកគណៈកម្មាធិការប្រតិបត្តិ និងជាបេក្ខជនឈរឈ្មោះតំណាងរាស្ដ្រមណ្ឌលព្រៃវែង នៃគណបក្សភ្លើងទៀន លោក ជុំ ហាក់ បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ខែមេសា, ខែឧសភា និងក្នុងខែមិថុនានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវ ភាពនយោបាយជាច្រើនពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។

នេះជាការស្នើសុំចូលរួមជីវភាពនយោបាយរបស់សកម្មជនគន្លឹះម្នាក់ទៀតឈ្មោះ ទេព ដាពោធិ មេដឹកនាំក្រុមប្រឆាំងប្រចាំប្រទេសហូឡង់ ដែលស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោកនឹងទទួលយកសកម្មជនគណបក្សប្រឆាំងគ្រប់និន្នាការទាំងអស់ ដែលស្នើសុំចូលរួមធ្វើជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លើកលែងតែមេខ្លោងទណ្ឌិត សម រង្ស៊ី។

ads banner