ដ្រូនមិនស្គាល់អត្តសញ្ញាណបាត់មុខក្រោយកម្លាំងត្រៀមចាំកម្ទេច (Video Inside)

ដ្រូនដែលបង្ហោះដោយក្រុមបច្ចាមិត្តពីទឹកដី នៃប្រទេសជិតខាង បានបាត់ការហោះហើររយៈពេល២ថ្ងៃមកហើយ ខណៈដែលកម្លាំងកងយោធពលខេមរភូមិន្ទបានត្រៀមបាញ់កម្ទេចចោល។

ដ្រូនមិនស្គាល់អត្តសញ្ញាណនោះ បានហោះចូលស៊ើបការណ៍រយៈពេល៧ថ្ងៃជាប់គ្នា វេលាមុនម៉ោង៩យប់ ដែលគេជឿថាជាដ្រូនរបស់ក្រុមពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធជាតិវៀតណាម ដែលបាក់ទ័ពរត់ចូលព្រៃ បន្ទាប់ពីការតាមដេញបង្ក្រាបរបស់កងកម្លាំងរបស់រដ្ឋាភិបាលវៀតណាម។

សម្តេចតេជោបានថ្លែងថាដ្រូនមិនស្គាល់អត្តសញ្ញាណទាំងនោះ គឺជាដ្រូនហោះស៊ើបការណ៍ស្វែងរកគ្នីគ្នារបស់ក្រុមប្រដាប់អាវុធបាក់ទ័ពទាំងនោះ ដែលកំពុងលាក់ខ្លួននៅក្នុងព្រៃ។

កម្លាំងកងអង្គរក្សចំនួន៥០០នាក់ប្រដាប់ដោយអាវុធរួម និងអាវុធបាញ់ដ្រូនយ៉ាងហោច ២០០ដើម ត្រូវបានដាក់ពង្រាយសហការជាមួយកងកម្លាំងភូមិភាគ ដើម្បីចាំបាញ់កម្ទេចដ្រូនទាំងឡាយនោះ និងតាមស្វែងរកមុខសញ្ញាជនសង្ស័យបាក់ទ័ព ដែលអាចលាក់ខ្លួនក្នុងព្រៃ នៃទិសឥសានប្រទេសនោះថែមទៀត។ ប៉ុន្តែគិតមកទល់នឹងថ្ងៃទី៣០មិថុនានេះ ដ្រូនមិនស្គាល់អត្តសញ្ញាណនោះ បានបាត់លែងបង្ហាញវត្តមានដូចមុនទៀតនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់រង្វាន់ចំនួន២០ម៉ឺនដុល្លារ សម្រាប់អ្នកណាដែលបាន បាញ់ទម្លាក់ ដ្រូនរបស់ក្រុមបច្ចាមិត្ត ដើម្បីការកំណត់អត្តសញ្ញាណថាតើជាដ្រូនដែលចេញមកពីប្រភពណាពិតប្រាកដ។

ads banner