រាជរដ្ឋាភិបាលបញ្ជាក់បុណ្យអុំទូកដ៏ធំ ក្នុងឆ្នាំ២០២៣ រៀបចំធ្វើក្នុងរាជធានី (Video Inside)

រាជរដ្ឋាភិបាលបានប្រកាសការរៀបចំបុណ្យអុំទូកប្រពៃណីជាតិ ក្រោយការខកខានមិនបានធ្វើកាលពីឆ្នាំកន្លងទៅ។ កម្ពុជាក្នុងឆ្នាំ២០២២ បានលើកពិធីបុណ្យអុំទូកក្នុងរាជធានីភ្នំពេញ ដោយសារតែក្នុងរង្វង់ខែវិច្ឆិកានោះ មានការរៀបចំព្រឹត្តិការណ៍ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះថែមទៀត។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅថ្ងៃទី៣០មិថុនាថា ពិធីបុណ្យអុំទូកឆ្នាំ២០២៣ក្នុងរាជធានីភ្នំពេញ នឹងរៀបចំធ្វើឱ្យបានអ៊ឹកអធិកជាទីបំផុត។

រាជរដ្ឋាភិបាលបានប្រកាសរួចមកហើយថាក្នុងពិធីបុណ្យអុំទូកនិងពិធីរំលឹកខួប៧០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកាឆ្នាំ២០២៣ នឹងមានការបាញ់កាំជ្រួចរបស់ជប៉ុនថែមទៀត ដែលនឹងធ្វើឱ្យពិធីកាន់តែមានភាពរីករាយកាន់តែខ្លាំងឡើង។

ads banner