គ.ជ.ប៖ នៅថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្ត ទៅដោយ រលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា
ភ្នំពេញ៖ នៅថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាង រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី២ ខែ កក្កដា ឆ្នាំ២០២៣ បណ្ដាគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត បានធ្វើ ការ ឃោសនា បោះឆ្នោតតាមកំណត់ និងតាមរូបភាព ផ្សេងៗគ្នាដែលរួមមាន ជាអាទិ៍ ការជួបប្រជុំ ការហែក្បួនឃោសនា ការប្រគំតន្រ្តី ការចាក់មេក្រូ ផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័ត តាមភូមិ និងការចែក ខិត្តបណ្ណ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់ គណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បាន កត់សម្គាល់ឃើញថា នៅថ្ងៃទីពីរនេះ មានចំនួនគណបក្សនយោបាយធ្វើ សកម្មភាពហែក្បួនឃោសនា ច្រើនជាងថ្ងៃទីមួយ ដោយការហែក្បួន ឃោសនាបាន ប្រព្រឹត្ត ទៅនៅតាមមណ្ឌលបោះឆ្នោតមួយចំនួន។ ជាក់ស្តែង គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរអភិរក្ស គណបក្សឯកភាពជាតិខ្មែរ គណបក្ស កម្លាំងប្រជាធិបតេយ្យ និងគណបក្សយុវជនកម្ពុជាបានហែក្បួន ឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ រីឯគណបក្សប្រជា ជន កម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តត្បូងឃ្មុំ និងមណ្ឌលខេត្ត ក្រចេះ។ ចំណែកគណបក្ស ខ្មែរ រួបរួមជាតិ បានហែក្បួនឃោសនានៅ មណ្ឌលខេត្តបន្ទាយមានជ័យ ខេត្តតាកែវ និងមណ្ឌលខេត្តកំពត។ ដោយឡែកគណបក្សសំបុកឃ្មុំ- សង្គម ប្រជាធិបតេយ្យ បានហែក្បួនឃោសនានៅមណ្ឌលខេត្តបាត់ដំបង។
គ.ជ.ប បានបញ្ជាក់ថា ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះ ឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅ ដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕ដោយ៖រ៉ាវុធ