ឯកឧត្តម ណុប រ័ត្ននិមល៖យើងនាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាឱ្យបានគ្រប់គ្នា
កណ្ដាល៖ឯកឧត្តម ណុប រ័ត្ននិមល សមាជិកយុវជន គណបក្សថ្នាក់ កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុក កណ្តាលស្ទឹង តំណាងឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក កណ្តាលស្ទឹង បានអញ្ជើញ សំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកឃុំភូមិ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងឱកកាសនោះដែរ ឯកឧត្តម ណុប រ័ត្ននិមល បានរំលឹកដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាឱ្យត្រៀមខ្លួនរួចជាស្រេច ក្នុង ការចូ លរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិ កាលទី៧ នៃរដ្ឋសភា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ដើម្បីបង្ហាញ នូវស្មារតីមោះមុត, បរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ និងឥទ្ធិពលដ៏ខ្លាំងក្លា របស់គណបក្សប្រជាជនកម្ពុជា ក្នុងធ្លុង មហាសាមគ្គីជាតិ ដើម្បីបុព្វហេតុ ជាតិ និងប្រជាជន ។ឯកឧត្តមក៏បានរំលឹកដល់សមាជិកទាំងអស់ដែលមានឈ្មោះបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតឱ្យ
បានគ្រប់ៗគ្នា៕ដោយ៖រ៉ាវុធ




