សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្សព្វផ្សាយពីសច្ចធម៌ ជា ប្រវត្តិ សាស្ត្រ និងគោលនយោបាយកសាងជាតិរបស់ គណបក្ស ប្រជាជន ទៅកាន់ សមាជិក បក្ស និងអ្នកគាំទ្រគណបក្ស

ស្វាយរៀង៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងបានអញ្ជើញផ្សព្វផ្សាយពីសច្ចធម៌ប្រវត្តិជាប្រវត្តិសាស្ត្រ និងគោលនយោបាយកសាងជាតិរបស់គណបក្សប្រជាជនកម្ពុជា ទៅកាន់ សមាជិក បក្ស និងអ្នកគាំទ្រគណបក្សខណៈដែលសម្តេចបានជួប សំណេះ សំណាលជាមួយសមាជិកបក្សក្រុងបាវិតចំនួន ៧០០នាក់ ក្នុងថ្ងៃទី២ នៃយុទ្ធនាការឃោសបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹក ថ្ងៃអាទិត្យទី២ ខែកក្កដា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនេះសម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងអំពីការខិតខំ របស់ គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យ ពូជសាសន៍ ថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិ តាមរយៈ ការ ដាក់ចេញ នយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាព ការខិតខំ អភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅ ក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ ពេល បច្ចុប្បន្ន។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ការបោះឆ្នោតនៅប្រទេសកម្ពុជា គឺជាការអនុវត្តប្រជាធិបតេយ្យពិតប្រាកដ គ្មានការបង្ខិតបង្ខំ គំរាមកំហែង ប្រជាពលរដ្ឋបោះឆ្នោតដោយសេរីតាមការសម្រេចចិត្តរបស់ខ្លួន តាមឆន្ទៈ និងការគាំទ្ររបស់ខ្លួនទៅលើគណបក្សណាមួយ។

លើសពីនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវដល់សកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋទាំងអស់គ្នា សូម អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឱ្យបានគ្រប់គ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន រូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី ១៨ ក្នុងសន្លឹកឆ្នោត ។ នៅក្នុងឱកាសនោះដែរសម្តេចនិងក្រុមការងារ ក៏បានបង្រៀន សមាជិក សមាជិកាបក្សឱ្យចេះគូសសន្លឹកឆ្នោតផងដែរ ៕ដោយ៖ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner