សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបង្កើតកម្មវិធីប្រកួតពានរង្វាន់មិត្តភាពផ្សព្វផ្សាយកីឡាវាយកូនបាល់ឱ្យកាន់តែផុសផុល
ភ្នំពេញ៖អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បង្កើតការ ប្រកួតពានរង្វាន់មិត្តភាព ដើម្បីផ្សព្វផ្សាយកីឡាកីឡាវាយកូនបាល់ នៅកម្ពុជាឲ្យមានសកម្មភាពលកាន់តែផុសផុល។
អ្នកស្នងត្រកូលទេព លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយ កូនបាល់កម្ពុជា កូនប្រុសបង្កើត លោក ទេព ឃុនណា អតីតកីឡាករវាយ កូនបាល់ក្នុងទសវត្សរ៍ទី៦០ បានបង្កើតកម្មវិធីប្រកួតកីឡាវាយកូនបាល់ពាន រង្វាន់មិត្តភាពដំណើរការប្រកួតរយៈពេលពីរថ្ងៃ គឺថ្ងៃសៅរិ៍និង ថ្ងៃអាទិត្យ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានការចូលរួមពីកីឡាករ ជម្រើសជាតិ និងកីឡាករក្រៅអាជីព។
លោក ទេព រិទ្ធីវិទ្ធ បានបញ្ជាក់ថា ការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ មិត្តភាពដែលសហព័ន្ធរៀបចំឡើងមានរយៈពេលពីរថ្ងៃនេះ គឺមានការចូល រួម ពីកីឡាករជម្រើសជាតិ និងកីឡាករវាយកូនបាល់ក្រៅអាជីព ដោយធ្វើការ ប្រកួតលើវិញ្ញាសាវាយគូ ក្នុងនោះតម្រូវឲ្យកីឡាករជម្រើសជាតិចាប់ដៃ ជាមួយ កីឡាករក្រៅអាជីពធ្វើការប្រកួតប្រជែងដណ្តើមពានរង្វាន់។
អគ្គលេខាធិការរូបនេះ បានបញ្ជាក់ទៀតថា ការបង្កើតព្រឹត្តិការណ៍ ប្រកួត មួយនេះឡើង ដើម្បីបង្កើតការជួបជុំសប្បាយរីករាយ រវាង កីឡាករជម្រើស ជាតិ និងកីឡាករក្រៅអាជីពដែលជាអ្នកគាំទ្រកំលុងព្រឹត្តិការណ៍ស៊ីហ្គេម ហើយក៏ជាសកម្មភាពមួយផ្សព្វផ្សាយបំផុសកីឡាវាយកូនបាល់ឲ្យកាន់ផុសផុលនៅកម្ពុជា។ម្យ៉ាងវិញទៀត ក៏ចង់បង្ហាញផ្សព្វផ្សាយពីការត្រៀមខ្លួន របស់ ជម្រើសជាតិវាយកូនបាលកម្ពុជានៃការត្រៀមខ្លួនសម្រាប់ ចូលរួម ប្រជែងក្នុងព្រឹត្តិការណ៍ដាវីសខាប់(DA VIP CUP)នៅក្នុងប្រទេសស្រីលង្កា នៅថ្ងៃទី២៤ ខែកក្កដាខាងមុខនេះផងដែរ។
សម្រាប់ការប្រកួតវាយកូនបាល់ពានរង្វាន់មិត្តភាពដំណើរការទៅរយៈពេល២ថ្ងៃនេះមានកីឡាករអាជីពនិងមិនអាជីពចូលរួមប្រមាណជា៤០នាក់។ ក្នុងនោះ មានកីឡាករ គ្រូបង្វឹក ថ្នាក់ដឹកនាំ និង កីឡាករដែលជាអ្នកគាំទ្រ ជាតិនិងអន្តរជាតិ។
សូមបញ្ជាក់ផងដែរថា មុនទៅចូលរួមប្រកួតប្រជែងដណ្តើមកៅអី ក្នុង ព្រឹត្តិការណ៍កម្រិតពិភពលោក ដាវីសខាប់ គ្រុបទី៣ (DA VIS CUP 3)នៅប្រទេសស្រីលង្កា ដែលដំណើរការប្រកួតពីថ្ងៃទី២៤ ខែ កក្កដា ខាងមុខនេះ ក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជា នឹងបោះជំរុំហ្វឹកហាត់ នៅកីឡដ្ឋានជាតិមរតកតេជោ ចំនួនពីរសប្តាហ៍ ដើម្បីពង្រឹងសមត្ថភាព ៕ អត្ថបទ៖ ជាវ ចន្ធូ