ឯកឧត្តម ចាយ បូរិន អញ្ជើញចូលរួមបើកយុទ្ធនាការឃោសនា បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារ ចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានស្រុកតំបែរជាង២ ០០០ នាក់ រថយន្ត ចំនួន១៦២ គ្រឿងរួម ជាមួយឧបករណ៍ បំពងសំឡេងចូលរួមពិធីបើកយុទ្ធនាការ ឃោសនា បោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ក្រោម អធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុ ប្រធានទី១ ក្រុមការងារ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅទីស្នាក់ការ គណបក្សស្រុកត្បូងឃ្មុំ។

បន្ទាប់ពីបានស្តាប់សារដ៏មានអត្ថន័យ នឹងខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួចមក ឯកឧត្តម ចាយ បូរិន បានដឹកនាំដង្ហែក្បួនព្យុះហយាត្រា នៅក្នុងមូលដ្ឋានស្រុកតំបែរ ទាំង៧ ឃុំ ឃោសនារកសំឡេងឆ្នោតគាំទ្រការបោះឆ្នោតជ្រើស តាំង តំណាងរាស្ត្រ នីតិកាលទី៧ ។

ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ គឺបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបសញ្ញាទេវតា បាចផ្កាជាសញ្ញាសម្គាល់ ៕
ដោយ៖ ហេងសម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner