អ.ស.ប៖ ហៃទីត្រូវការ «ការគាំទ្រពេញលេញពីសហគមន៍អន្តរជាតិ»
ព័រអូប្រាំង៖ អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា ប្រទេសហៃទីត្រូវការ “ការគាំទ្រពេញលេញពីសហគមន៍អន្តរជាតិ”។
អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវឱ្យសហគមន៍អន្តរជាតិ ធ្វើឱ្យប្រទេសហៃទី ជាអាទិភាពមួយ ខណៈពេលដែលកំពុងបំពេញទស្សនកិច្ច រយៈពេលខ្លី ទៅកាន់ប្រទេសស្ថិតក្នុងតំបន់ការីប៊ីន ដែលជាប់គាំងក្នុងបញ្ហានយោបាយ សេដ្ឋកិច្ច និងសន្តិសុខមួយនេះ។
លោក Antonio Guterres មានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យមកជួយប្រជាជនដែលត្រូវការជំនួយ វាជាសំណួរនៃសាមគ្គីភាព ប៉ុន្តែវាក៏ជាសំណួរនៃយុត្តិធម៌ខាងសីលធម៌ផងដែរ។ ប្រជាជនហៃទីមានសិទ្ធិទទួលបានសាមគ្គីភាពនេះ” ។
លោក Antonio Guterres បានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខត្រូវពិភាក្សាអំពីស្ថានការណ៍ម្តងទៀតក្នុងខែកក្កដា «ដើម្បីអនុញ្ញាតឲ្យមានការដាក់ពង្រាយភ្លាមៗនូវកម្លាំងសន្តិសុខអន្តរជាតិដ៏រឹងមាំមួយ»។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានទៅដល់ប្រទេសហៃទីកាលពីថ្ងៃសៅរ៍ ដោយនិយាយថា “នេះមិនមែនជាពេលវេលាដែលត្រូវបំភ្លេច” ប្រទេសការីប៊ីនបានជាប់គាំងនៅក្នុងបញ្ហាសន្តិសុខ នយោបាយ និងសេដ្ឋកិច្ចត្រួតស៊ីគ្នាមួយនេះទេ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
