ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ជួបសំណេះសំណាលជាមួយបងប្អូន សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ជាង ១ពាន់នាក់ ក្នុង ស្រុកបាទី ខេត្តតាកែវ
ខេត្តតាកែវ៖ ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ នៅថ្ងៃអាទិត្យទី០២ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ក្នុងឃុំចំប៉ី ចំនួន ៥៧០នាក់ និងឃុំត្រពាំងសាប ចំនួន ៥៥០នាក់ ស្រុកបាទី ខេត្តតាកែវ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាទី និង ឯកឧត្តម អ៊ូច ភា ប្រធានគណបក្សខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះមូលដ្ឋាន ឃុំ ភូមិ ជាច្រើនរូបផងដែរ ។
ឯកឧត្តម ប៊ិន ឈិន បានលើកឡើងពីការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ មានសន្ទុះការគាំទ្រច្រើនឡើង ពីបងប្អូនប្រជាពលរដ្ឋ ដោយសារតែគណបក្សប្រជាជន តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបានកសាងអភិវឌ្ឍន៍ប្រទេសកាន់តែរីកចម្រើនទ្វេរឡើង ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានក្រើនរម្លឹកដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំភ្លេចនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ យើងនាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ រូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា បង្កើតដោយប្រជាជន ដើម្បីដើម្បីប្រជាជន បម្រើប្រជាជន៕
ដោយ ង៉ាន់ ទិត្យ



