ក្រសួងការបរទេស៖សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc.ចំនួន២២នាក់ត្រូវបានហាមឃាត់មិនឱ្យចូល ឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងការបរទេស៖សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc.ចំនួន២២នាក់ត្រូវបានហាមឃាត់មិនឱ្យចូល ឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា

ក្រសួងការបរទេស៖សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc.ចំនួន២២នាក់ត្រូវបានហាមឃាត់មិនឱ្យចូល ឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានប្រកាសបញ្ជាក់ចំពោះសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc.ចំនួន២២នាក់ត្រូវបានហាមឃាត់មិនឱ្យចូល ឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពួកគេ ត្រូវចាកចេញពីទឹកដីកម្ពុជាក្នុងរយៈពេល ៤៨ម៉ោងគិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីថ្លែងការណ៍នេះនៅម៉ោង ១៦:០០ ថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៣។

Advertisement

សេចក្តីថ្លែងការណ៍បស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថាក្នុងស្មារតីនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់​​ចំពោះការប្រកាន់ខ្ជាប់នូវគោលការណ៍អធិបតេយ្យភាពនិងដើម្បីទប់ស្កាត់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចប្រកាសសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc.ដែលមានរាយនាមដូចខាងក្រោម ជាបុគ្គលដែលមិនអាចទទួលយកបាន(PERSONA NON GRATA)។

បុគ្គលដូចមានរាយនាមខាងលើត្រូវបានហាមឃាត់មិនឱ្យចូល ឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពួកគេត្រូវចាក​ចេញពីទឹកដីកម្ពុជាក្នុងរយៈពេល ៤៨ម៉ោងគិតចាប់ពីកាលបរិច្ឆេទចេញ សេចក្តីថ្លែងការណ៍នេះ នៅម៉ោង ១៦:០០ ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍ដដែលបានរំលឹកថាអនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc.ឱ្យផ្អាក ជាបណ្ដោះអាសន្នចំពោះគណនី ហ្វេសប៊ុក​(Facebook) ផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺមានលក្ខណៈនយោបាយ។អនុសាសន៍នេះមានចេតនារារាំងសេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជានិងសិទ្ធិរបស់ ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិតពីថ្នាក់ ដឹកនាំដែលពួកគេគាំទ្រ និងពេញចិត្ត៕ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា