រដ្ឋមន្រ្តីក្រសួងការងារ៖ ក្រោយរៀបចំរាជរដ្ឋាភិបាលអាណត្តិទី៧ហើយ ក្រសួងការងារនឹងបន្តសហប្រតិបត្តិការជាមួយមជ្ឈ មណ្ឌល ACILS លើកកម្ពស់កម្មករនិយោជិត ជំរុញការនាំចេញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា បន្ទាប់ពីមានការរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧ហើយនោះ ក្រសួងការងារនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌល ACILS និងដៃគូនានាផ្សេងទៀត ដើ ម្បីអនុវត្តគោលនយោបាយដែលបានដាក់ចេញរួចហើយ ដើម្បីជំរុញការនាំចេញក្នុងវិស័យកាត់ដេរ។
រដ្ឋមន្រ្តីក្រសួងការងារ បានលើកឡើងបែនេះ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក វីល្លៀម ខន់គ្លីន (William Conklin) នាយកកម្មវិធីប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។
ក្នុង ជំនួបនោះឯកឧត្តមបានលើកឡើងថា ការលើកកម្ពស់សុខភាព និងសុវត្ថិភាពកម្មករនិយោជិត វាអាចជំរុញការនាំចេ ញផលិតផលវាយនភណ្ឌទៅកាន់ទីផ្សារបរទេស ពិសេសសហរដ្ឋអាមេរិក និងអឺរ៉ុប។
សម្រាប់ កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បីបន្តវឌ្ឍនភាពវិស័យការងារ លើកកម្ពស់កម្មករនិយោជិត និងជំរុញការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារធ្វើដំណើរទៅកាន់បរទេស ហើយក៏សូមស្នើដល់ដៃគូនានាជួយផ្សព្វផ្សាយពីវឌ្ឍនភាព ពីលក្ខខណ្ឌការងារសមរម្យនៅកម្ពុជា ដើម្បីរួមចំណែកជំរុញកំណើននៃការបញ្ជាទិញ និងការនាំចេញ។
ឯកឧត្តម អ៊ិត សំហេង មានប្រសាសន៍ថា ៖ «កម្ពុជាជាប្រទេសមួយដែលផ្ដល់សច្ចាប័នច្រើនជាងគេសម្រាប់អនុសញ្ញារបស់អង្គកា រ អន្តរជាតិខាងការងារ(ILO )ហើយមានតែប្រទេសកម្ពុជាទេដែលមាននាយករដ្ឋមន្ត្រីចុះជួបជាមួយកម្មករកម្មការិនីផ្ទាល់ និងបានដោះស្រាយប ញ្ហាយ៉ាងច្រើនជូនពួកគាត់»។
តាមរយៈក្រសួង ការងារ លោក វីល្លៀម ខន់គ្លីន បាន លើកឡើងដែរ ថា ដោយមើលឃើញពីវឌ្ឍនភាពបែបនេះហើយ ទើបលោកមានបំណងស្នើសុំបន្តអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយហេតុថា អនុស្សរណៈដែលកំពុងសហការអនុវត្តបច្ចុប្បន្ននេះនឹងត្រូវផុតសុពលភាពនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះហើយ។
លោក វីល្លៀម ខន់គ្លីន បញ្ជាក់ថា ៖ «ប្រសិនបើអនុស្សរណៈយោគយល់គ្នាថ្មីត្រូវបានបន្តមែននោះ យើងក៏ចង់ពង្រីកកិច្ចសហប្រ តិបត្តិការបន្ថែមទៀត ពិសេសលើការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារដល់កម្មករនិយោជិត សុវត្ថិភាពចរាចរណ៍រ បស់កម្មករនិយោជិត ប្រាក់ឈ្នួលអប្បរមា របបសន្តិសុខសង្គម កិច្ចគាំពារមាតុភាព ការលុបបំបាត់អំពើហិង្សា និងការបៀតបៀ នផ្លូវភេទនៅកន្លែងការងារ និងការប្រែប្រួលអាកាសធាតុ ជាដើម»។
ជុំវិញការស្នើសុំបន្តអនុស្សរណៈយោគយល់គ្នា (MoU) គ្នា ជាមួយក្រសួងការងារនេះ លោក អ៊ិត សំហេង បានឆ្លើយតបវិញថា ចំណុចដែលខាងអង្គការ ACILS បានលើកឡើង នេះ គឺដូចទៅនឹងគោលបំណង និងការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈគោលនយោបាយជាច្រើនក្នុងវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ របបសន្តិសុខសង្គម និងការដោះស្រា យបញ្ហាជាច្រើន គឺត្រូវបានអនុវត្ត និងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការ លើកកម្ពស់សុខភាព និងសុវត្ថិភាពកា រងារដល់កម្មករនិយោជិត សុវត្ថិភាពចរាចរណ៍របស់កម្មករនិយោជិតនេះ ជាការងារដែលមិនអាចធ្វើតែឯង ដោយត្រូវមានការជួ យជ្រោមបន្ថែមពីដៃគូពាក់ព័ន្ធ ទាំងសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា។
លោកបានប្រាប់ដូច្នេះថា ៖ «ដូចយើងដឹងហើយ ការនាំចេញផលិតផលកាត់ដេរយើងភាគច្រើន គឺទៅកាន់តំបន់អឺរ៉ុប និងស ហរដ្ឋអាមេរិកជាដើម ដែលជាតំបន់លើកកម្ពស់សិទ្ធិការងារខ្លាំង ដោយទំនិញដែលគេនាំចូលនីមួយៗ ត្រូវតែចេញប្រទេសដែ លមានការអនុវត្តលក្ខខណ្ឌការងារបានល្អ។ ដូច្នេះ ការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារដល់កម្មករនិយោជិត សុវត្ថិភាពចរាចរណ៍របស់កម្មករនិយោជិត ជារឿងសំខាន់ ដែលយើងត្រូវតែបន្តគិតគូរឱ្យបានល្អ »។
សូម រំឭកថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌល ACILS បានចុះអនុស្សរណៈយោគយល់គ្នាចំនួន២លើកមកហើយ ដោយលើកទី១ ចុះហត្ថលេខានៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ដែលមានសុពលភាពរហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ (សុពលភាព៣ឆ្នាំ) និងលើកទី២ ចុះហត្ថលេខានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ដែលមានសុពលភាពរហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ (សុពលភាព២ឆ្នាំ)។
អនុស្សរណៈលើកទី២នេះ ត្រូវបានបងើ្កតឡើងក្នុងគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងក្រសួងកា រងារ និងមជ្ឈមណ្ឌល ACILS ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ ទៅតាមតម្រូវការជាក់ស្តែងរបស់ក្រសួង។
 
គួរជម្រាបថា មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ហៅកាត់ ACILS មានបេសកកម្មផ្ដោតសំខាន់ទៅលើការរស់នៅសមរម្យរបស់កម្មករនិយោជិត អនុវត្តសិទ្ធិការងារជាមូលដ្ឋាន និងសម្រឹតសម្រាំងលក្ខខណ្ឌការងារ និងគោលនយោបាយសាធារណៈដែលមានឥទ្ធិពលទៅលើនិយោជិត។ ACILSជាអង្គការឯករាជ្យមួយមិនចំណុះរដ្ឋាភិបាលសហរដ្ឋអាម៉េរិកនោះឡើយ។
 
លោករដ្ឋមន្រ្តីបានបន្តថា ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានឆ្លើយតបវិញថា ចំណុចដែលបានលើកឡើងខាងលើនេះ គឺដូចទៅនឹងគោលបំណង និងការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈគោលនយោបាយជាច្រើនក្នុងវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ របបសន្តិសុខសង្គម និងការដោះស្រាយបញ្ហាជាច្រើន គឺត្រូវបានអនុវត្ត និងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន។
 
មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង ក៏បានថ្លែងកោតសរសើរចំពោះមជ្ឈមណ្ឌល ACILS ដែលជួយផ្សព្វផ្សាយពីវឌ្ឍនភាពវិស័យការងារ ពីការលើកកម្ពស់កម្មករនិយោជិត លក្ខខណ្ឌការងារសមរម្យនៅកម្ពុជា រួមចំណែកជំរុញការបញ្ជាទិញផលិតផលវាយនភណ្ឌពីប្រទេសកម្ពុជា ខណៈការបញ្ជាទិញផលិតផលទៅកាន់សហរដ្ឋអាមេរិក ឃើញថាមានការកើនជាងឆ្នាំមុនៗ៕ ដោយ៖វណ្ណ សុជាតា

ads banner