«ទីក្រុងបណ្ដុះ» សហគ្រាសផ្គត់ផ្គង់បន្លែបណ្ដុះតូចៗ តែមានគុណប្រយោជន៍ និងមានតម្លៃខ្ពស់លើទីផ្សារ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ បន្លែបណ្ដុះជាប្រភេទបន្លែថ្មីមួយប្រភេទដែលមានសារធាតុចិញ្ចឹមច្រើនជាងបន្លែធម្មតា ដោយ ការដាំមានការ ប្រើប្រាស់ នូវ បច្ចេកទេសថ្មី ប្រើរយៈពេលខ្លី និងកំពុងតែមានទីផ្សារខ្ពស់នៅតាមផ្សារទំនើបស្ទើរទូទាំងរាជធានីភ្នំពេញ។

«ទីក្រុងបណ្ដុះ»ជាឈ្មោះយីហោសហគ្រាសមួយដែលមានការ ផ្គត់ផ្គង់បន្លែបណ្ដុះច្រើនប្រភេទទៅលើទីផ្សា របច្ចុប្បន្ន ពោលគឺប្រមាណ ជាង ២០០ផ្សារទំនើប និងម៉ាត។

សម្រាប់ឈ្មោះទីក្រុងបណ្ដុះ គឺកើតឡើ ងពីពាក្យ «បណ្ដុះ» សំដៅលើបន្លែបណ្ដុះដែល ចំណាយពេលដាំតែប្រាំថ្ងៃប៉ុណ្ណោះ ។ឯពាក្យ ទីក្រុង មានន័យថា ការ បណ្ដុះបន្លែទាំងនេះនៅក្នុងទីក្រុងផ្ទាល់ ហើយបន្លែនេះក៏មានច្រើនប្រភេទផងដែរ ។ នេះបើតាមការ លើកឡើងពីសំណាក់ លោក អុន សីហា ស្ថាបនិកទីក្រុងបណ្ដុះ ដែលស្ថិត ក្នុង ឃុំបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

លោក អុន សីហា បាន ប្រាប់ឱ្យដឹងថា ៖ «ខ្ញុំចាប់ផ្ដើមបង្កើតទីក្រុងបណ្ដុះនៅឆ្នាំ ២០១៤ ដោយចាប់ផ្ដើមពីបរិមាណតិចៗ ហើយមូលហេតុដោយសារ នេះជាផលិតផលថ្មី ជាប្រភេទបន្លែផ្ទុកនូវសារធាតុចិញ្ចឹមច្រើ នសម្រាប់អ្នកបរិភោគ ។ជាផលិតផលថ្មីមានឱកាសទីផ្សារខ្ពស់ ពិសេសគឺដោយសារខ្ញុំ ស្រឡាញ់ការងារនេះ និងជា ចំណេះជំនាញដែលខ្ញុំបានពីការសិក្សានៅប្រទេសអ៊ីស្រាអែលផងដែរ»។

លោកបន្តថា ម្យ៉ាងវិញទៀត ដោយសារលោកបានឃើញបន្លែបណ្ដុះនេះនៅតាមភោជនីយដ្ឋានប្រទេសជិតខាងឃើញថាចាប់ផ្ដើមមានទីផ្សារ និងអាចចរាចរណ៍បាន ក៏បានចាប់ផ្ដើមស្រាវជ្រាវ អនុវត្តប ច្ចេក ទេ សឱ្យបានសមស្រប និងរកទីផ្សារបន្តិចម្ដងៗរហូតដល់មានទីផ្សារទូលំទូលាយដូចបច្ចុប្បន្ន។

ទីក្រុងបណ្ដុះ មានការ ផ្គត់ផ្គង់បន្លែបណ្ដុះដែលនាំចូល ពូជពីក្រៅប្រទេសជាង ១០មុខរួមមាន ឆៃថាវបណ្ដុះពណ៌ស, ឆៃថាវបណ្ដុះពណ៌ស្វាយ និងពណ៌ផ្កាឈូក, ប្រភេទបន្លែបណ្ដុះចម្រុះ, ត្រកួនបណ្ដុះ, ស្ពៃ, ល្ងខ្មៅ, ផ្កាឈូករ័ត្នបណ្ដុះ និងសណ្ដែកលឿងបណ្ដុះជាដើម ហើយក្រៅពីនេះក៏មានបន្លែបរទេសដូចជា ខាត់ណា និងសាឡាដអឺរ៉ុបច្រើនមុខផ្សេងទៀត។
 
សម្រាប់ការផ្គត់ផ្គង់វិញ បន្លែបណ្ដុះមានទីផ្សារទូលាយដែលធ្វើការចែកចាយទៅកាន់ផ្សារទំនើបទូទាំងរាជធា នីភ្នំពេញ ដែលជាអតិថិជនគោលដៅមានប្រមាណជាង ២០០កន្លែងមានដូចជា ផ្សារទំនើបឡាក់គីជា ង១០០សាខា ផ្សារទំនើបម៉ាក្រូ ផ្សារទំនើបអ៊ីអន ផ្សារបាយ័ន ផ្សារអាស៊ី ផ្សារថៃហួត និងម៉ាតលក់បន្លែសុវត្ថិភាពផ្សេងៗទៀតផងដែរ។ លោក អុន សីហា បន្ថែម។

ទាក់ទងនឹងការផលិត លោក អុន សីហា ក៏បាន លើកឡើងដែរថា ៖ «បន្លែបណ្ដុះរបស់យើង គឺមាននៅតែមួយកន្លែងលើផ្ទៃដីប្រមាណ ២៥០ ម៉ែត្រការ៉េ ក្រៅពីនេះយើងមានដៃគូកុងត្រាដែលមាន កសិដ្ឋានពីរក ន្លែងផ្សេងទៀត»។
លោក បានបន្តថា ៖ «បរិមាណដែលយើង ផលិត យើងអាចផ្ដល់ឱ្យតាមតម្រូវការអតិថិជនដែលគាត់អាចធ្វើ ការកម្ម៉ង់មុនមួយសប្ដាហ៍ ដោយ យើងអាចផលិតជូនគាត់បាន តែបើគិតជាមធ្យមយើងអាចលក់បានប្រមាណជាង ៥០០ ប្រអប់ក្នុងមួយថ្ងៃ ឬលើសនេះនៅថ្ងៃចុងសប្ដាហ៍ផងដែរ»។

ចំពោះផលិតផលពីទីក្រុងបណ្ដុះ មានតម្លៃចន្លោះពី ៤៥០០-៥៨០០រៀល សម្រាប់បន្លែ ១០០ក្រាម ដែ លបន្លែប្រភេទនេះពុំតម្រូវឱ្យ ទទួលទានច្រើននោះឡើយ ដោយសារបន្លែបណ្ដុះមានប្រយោជន៍ជាងបន្លែធ ម្មតាដល់ទៅបីដងឯណោះ។ នេះជាអ្វីដែលស្ថាបនិកទីក្រុងបណ្ដុះរូបនេះ បានលើកឡើង។
ចំណែកផលិតផលរបស់ទីក្រុងបណ្ដុះនៅលើទីផ្សារ នៅមានកម្រិតនៅឡើយ ដោយសារអតិថិជនប ច្ចុប្បន្នជាអ្នកមានជីវភាពធូរធារដែលនិយមគិតគុណភាពជាចម្បង ដែលបន្លែបណ្ដុះមានតម្លៃថ្លៃជាងប ន្លែដទៃ ។

ក្នុងការចាប់ផ្ដើមដំបូង លោក អុន សីហា ក៏ជួប កត្តាប្រឈមផងដែរ ដោយ លោក បាន បញ្ជាក់ថា ៖ «អ្នកនៅជុំវិញខ្លួនយើង ពុំបានគាំទ្រ ឬលើកទឹកចិត្តអ្វីឡើយ ផ្ទុយទៅវិញពួកគាត់បែរជាមើលបំណាំយើង ថាឱ្យយើ ងដែលដាំដំណាំបណ្ដុះតូចៗ ប្លែកខុសគេ និងមានតម្លៃថ្លៃ តែយើងនៅតែមានចិត្តមានៈ អត់ធ្មត់ ត ស៊ូ ពុំខ្វល់ពីសម្ដីអ្នកដទៃ ហើយរក្សានូវគោលជំហរក៏ដូចជាគោលដៅដែលយើងបានព្រៀងទុក»។

ដោយឡែក បញ្ហាប្រឈមក្នុងអាជីវកម្មវិញគឺ ស្ថាបនិកវ័យ ៣៤ឆ្នាំ រូបនេះបានប្រាប់ដែរ ថា បញ្ហាទាំងនោះ ភាគច្រើនទា ក់ទងនឹងប្រភពគ្រាប់ពូជដែលលោក ត្រូវរកអ្នកផ្គត់ផ្គង់នូវគ្រាប់មានគុណភាព បញ្ហាបច្ចេ កទេសដែលវាជាប្រភេទបន្លែថ្មីមួយបែប និងចុងក្រោយគឺទីផ្សារ។
លោកថា ៖ «ទីផ្សារនេះទៀតសោត គឺពិតជាសំ ខាន់ដោយសារវាជាផលិតផលថ្មី យើងត្រូវយកចិត្តដាក់ក្នុងការផ្សព្វផ្សាយឱ្យគេស្គាល់តាមរយៈការវាយលុកទីផ្សារនៅតាមបណ្ដាផ្សារទំនើបនានាធ្វើយ៉ាងណាក្ដោបឱ្យបាននូវអតិថិជនគោលដៅរបស់យើង និងមានបញ្ហាបន្ទាប់បន្សំផ្សេងទៀតផងដែរ »។

ពាក់ព័ន្ធនឹងគម្រោងនាពេលអនាគត លោក អុន សីហា បាន បង្ហើបដែរថា លោក និងក្រុមការងារមានគម្រោងនឹងពង្រីកខ្លួនឯង ក៏ដូចជា ជា មួយដៃគូដែលជាផ្សារទំនើបធំៗទូទាំងប្រទេស ហើយក៏មានគម្រោងផ លិតបន្លែថ្មីបន្ថែម ពីរមុខក្នុងឆ្នាំទៅលើចំនួនបន្លែដែលមានស្រាប់ ក៏ដូចជាធ្វើការអភិវឌ្ឍការវេចខ្ចប់ថ្មី និ ង បង្កើនគុណភាពក្នុងការរក្សាទុកឱ្យបានកាន់តែប្រសើរផងដែរ៕
ដោយ៖នី ស្រីពៅ

ads banner