TikTok មានអ្នកប្រើរាប់លាននាក់ អំឡុងព្រឹត្ដិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា

ភ្នំពេញ៖ អ្នកគាំទ្រព្រឹត្ដិការណ៍កីឡាប្រចាំតំបន់រាប់លាននាក់បានប្រើប្រាស់ TikTok ជាទម្រង់វីដេអូខ្លីៗលើទូរស័ព្ទដៃឈានមុខគេ ក្នុងការតាមដានដំណើរការនៃព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាបន្ដផ្សព្វផ្សាយទស្សនីយភាពកីឡាដ៏អស្ចារ្យនេះនៅទូទាំងពិភពលោក។
 
យោងតាមទិន្នន័យដែលផ្ដល់ដោយ TikTok បានបង្ហាញថា អំឡុងពេលដំណើរការកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ សញ្ញាទ្រុងជ្រូកផ្លូវការ #SEAGames2023 បានទទួលអ្នកចូលទស្សនាជាង ២៧ លានដង។ សរុបការផ្សាយដោយប្រើសញ្ញាទ្រុងជ្រូក #SEAGames2023 មានចំនួនលើស ២ លានដង។ លើសពីនេះ នៅក្នុងព្រឹត្ដិការណ៍ជាប្រវត្ដិសាស្ដ្ររបស់កម្ពុជានេះ មានការផ្សាយលើ TikTok ដោយប្រើសញ្ញាទ្រុងជ្រូក#Cambodia2023 ជាង ២៣,០០០ ដងដែលទទួលបានអ្នកចូលទស្សនាជាង ១,៣៥ លានដង។
 
ក្រុមហ៊ុន TikTok បានប្រកាសភាពជាដៃគូក្នុងនាមជាម្ចាស់ឧបត្ថម្ភធំមួយនៃព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ កាលពីខែមេសា។ ដើម្បីអបអរសាទរភាពជាដៃគូនេះ TikTok បានផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ រួមទាំងការបន្ថែមរចនាម៉ូដប្លែកៗតាមរយៈមុខងារផ្សេងៗ និងការផ្សារភ្ជាប់ទំនាក់ទំនង យ៉ាងពិសេសជាមួយអ្នកបង្កើតមាតិកានៅលើភ្លេតហ្វម។ TikTok បានគាំទ្រព្រឹត្ដិការណ៍កីឡានេះដោយបង្កើនកិច្ចចូល រួមគាំទ្រពីសំណាក់អ្នកប្រើប្រាស់ និងជំរុញព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រនេះកាន់តែអធិកអធមអំឡុងពេលប្រកួតប្រជែង កីឡានីមួយៗ។
 
លោក Angga Anugrah Putra នាយកគ្រប់គ្រងទូទៅផ្នែកប្រតិបត្ដិការ និងទីផ្សារ បានមានប្រសាសន៍ថា យើងមានមោទនភាពដែលបានក្លាយជាដៃគូសំខាន់មួយនៃព្រឹត្ដិការណ៍កីឡាលើកដំបូងរបស់កម្ពុជាជាមួយការរៀបចំប្រកបដោយជោគជ័យ។ យើងមានសេចក្ដីសោមនស្សរីករាយដែលយើងបានបន្ថែមមុខងារផ្សេងៗដើម្បីឱ្យក្រុម អ្នកគាំទ្រ រីករាយជាមួយទស្សនីយភាពកីឡាដ៏អស្ចារ្យទាំងនេះ ក៏ដូចជាអ្វីដែលយើងអាចចូលរួមកៀរគរមនុស្សឱ្យមកជួបជុំគ្នា។ យើងក៏សូមកោតសរសើរដល់បងប្អូនទាំងអស់ ដែលបានចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ រួមទាំងអត្ដពលិក មន្ដ្រីរាជការ និងអ្នករៀបចំព្រឹត្ដិការណ៍ទាំងអស់។

សូមរម្លឹកថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានបញ្ចប់នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ ព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ បានបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា៕ អត្ថបទ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner