លោក នង គន្ឋាវី អំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣
(កណ្តាល) ៖ លោក នង គន្ឋាវី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃ ទី៤ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ភូមិពោង បន្តចុះផ្សព្វផ្សាយពីកម្មវិធីគោលនយោបាយរបស់គណបក្ស នៅក្នុងមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ ពីកម្មវីធីនយោយរបស់គណបក្សប្រជាជនកម្ពុជា និងដំណើរការបោះឆ្នោត។

នៅក្នុងឱកាសនោះ លោក នង គន្ឋាវី បានមានប្រសាសន៍ថា ការចុះផ្សព្វផ្សាយនាពេលនេះមានដូចជា៖ ចែកខិត្តប័ណ្ណ បង្រៀនពីរបៀបគូសសន្លឹកឆ្នោតគំរូ យល់ដឹងលេខរៀងរបស់គណបក្ស និងបង្ហាញពីគោនយោបាយផ្សេងៗទៀត ទៅប្រជាជពលរដ្ឋនៅតាមខ្នងផ្ទះ និងក្រុមបក្ស ដើម្បីទាក់ទាញប្រជាប្រិយភាពពីប្រជាពលរដ្ឋ ផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ លើសពីនេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋបោះឆ្នោគាំទ្រ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខាងមុខនេះ ដើម្បីធានានិរន្តរ៍ភាព សុខសន្តិភាព និងកាអភិវឌ្ឍរីកចម្រើន។

ប្រជាពលរដ្ឋនៅក្នុង ភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានលើកឡើងទៀតថា នៅថ្ងៃទី២៣ ខែកក្កដា ខាមុខនេះ ពួកគាត់បានត្រៀមខ្លួន និងឯកសាររួចរាល់អស់ហើយមានដូចជា អត្តសញ្ញាប័ណ្ណ ចុងសន្លឹកលេខរៀងការិយាល័យ ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេននាពេលអនាគត។

សូមបញ្ជាក់ថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល។ ដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋខ្មែរ ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានអត្តសញ្ញាណ-ប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព៕


ដោយ / គ្រី សម្បត្តិ