៦ខែដើមឆ្នាំ កម្ពុជាមានទេសចរណ៍បរទេសជាង២លាននាក់ (Video Inside)

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២លាននាក់ហើយ នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៣។ ក្រសួងទេសចរណ៍បានអោយដឹងថាតួលេខនេះកើនឡើងជាង៤០៩% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២។

យោងតាមក្រសួងទេសចរ ក្នុងរយៈពេល ៦ខែឆ្នាំ២០២៣នេះ ទេសចរអន្តរជាតិ ដែលបានធ្វើដំណើរចូលមកទស្សនាកម្ពុជា មានប្រមាណជាង២លាន ៥៧ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរ ដែលធ្វើដំណើរមកតាមផ្លូវអាកាសចំនួន៩១ ម៉ឺននាក់ ដែលកើនឡើង ២៧៩% , ចំណែកតាមផ្លូវគោកមានចំនួន១លាន ៦៣ម៉ឺននាក់ ដែលកើនឡើង ៥២៦% និងតាមផ្លូវទឹកមានចំនួន ៣ម៉ឺននាក់ដែលកើនឡើង ៥៨៦%។

ភ្ញៀវទេសចរដែលបានធ្វើដំណើរមកកម្ពុជារួមមានថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ចក្រភពអង់គ្លេស ម៉ាឡេស៊ី និងអូស្រ្ដាលី។

យោងតាមការព្យាករណ៍សម្រាប់ឆ្នាំ២០២៣, កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិ៥លាននាក់ ដែលនឹងកើនឡើង ១២០% បើធៀបនឹងឆ្នាំ២០២២៕

ads banner