សត្វទារស់ចំនួន ៦០០០ក្បាលនាំចូលពីវៀតណាម ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅខេត្តព្រៃវែង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្មខេត្តព្រៃវែង បានបង្ក្រាបបទល្មើសចលនាសត្វចំនួនពីរករណី។ក្នុងនោះបានឃាត់រថយន្តដឹកសត្វទារស់សរុបចំនួន ៦.០០០ក្បាលមកពីវៀតណាម ដោយគ្មានលិខិតអនុញ្ញាតឡើយ។

បើយោងតាមទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល នៃអគ្គនាយកដ្នានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងនៅថ្ងៃទី៥ ខែកក្កដានេះថា ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តព្រៃវែង ចុះឃាត់ចាប់រថយន្តដឹកសត្វទារស់បានចំនួន២ករណី ដែលសរុបចំនួន ៦០០០ក្បាល។

ប្រភពដដែលបានឱ្យដឹងទៀតថាករណីទី១. មន្រ្តីនៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ បានឃាត់រថយន្តម៉ាកហ៊ីយ៉ុនដាយ(HYUNDAI) ជាប្រភេទរថយន្តដឹកទំនិញចំណុះ២.៥តោន ស្លាកលេខបន្ទាយមានជ័យ៣A-១៧៣៧ ពណ៌ស ដឹកសត្វទារស់ចំនួន ៣.០០០ក្បាល មកពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រកបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រែវែង ឆ្ពោះទៅលក់ចែកចាយនៅខេត្តបន្ទាយមានជ័យដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ សមត្ថកិច្ចជំនាញបានឃាត់ចរថយន្តនេះនៅចំណុចភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច  ។

លោក ហ៊ុន សារ៉ាត់ បានបន្តថា ចំណែកឯករណីទី២ ក្រុមសមត្ថកិច្ចបានឃាត់ចាប់រថយន្តមួយគ្រឿងទៀតម៉ាកHYUNDAI ជាប្រភេទរថយន្តដឹកទំនិញចំណុំ២.៥តោន ស្លាកលេខភ្នំពេញ៣G ១០០៦ ពណ៌ស ដឹកសត្វទារស់ចំនួន ៣.០០០ក្បាល មកពីប្រទេសវៀតណាមដូចគ្នា ចូលមកកម្ពុជាតាមច្រករបៀង ស្រុកព្រះស្ដេច ឆ្ពោះទៅលក់ចែកចាយនៅខេត្តកណ្ដាល ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ សមត្ថកិច្ចបានឃាត់ចាប់រថយន្តនេះ នៅចំណុចភូមិស្នោ ឃុំជៃកំពក ស្រុកព្រះស្ដេច ។

ប្រភពដដែលបន្តថា ករណីទាំងពីរនេះ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ដោយឡែក លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា កាលដែលនាំចូលប្រភេទសត្វរស់ពីប្រទេសជិតខាងនេះ យើងមិនហាមឃាត់ទេ ប៉ុន្តែត្រូវមានច្បាប់ មានវិន័យក្នុងអនុញ្ញាត​ ពីព្រោះប្រភេទសត្វទារស់ដែលនាំចូលនេះ នៅមិនទាន់ដឹងថាជាប្រភេទទាឈឺឬទាល្អ?។ លោកបន្តថា បញ្ហានៅក្នុងកម្ពុជា បើនិយាយពីវិស័យកសិកម្មវិញ គឺមិនមានភាពនុងកម្ពុជា បើនិយាយពីវិស័យកសិកម្មវិញ គឺមិនខ្វះឺ ឫទាល្អ។ លោកបន្តថា ហើយបញ្ហានៅុញ្ញាតខ្វះខាតឡើយ មិនថាសត្វជ្រូក សត្វគោ សត្វមាន់ ឫសត្វទានោះទេ ខណៈដែលកម្ពុជាអាចផ្គត់ផ្គង់បានយ៉ាងគ្រប់គ្រាន់លើសពីតម្រូវការរបស់ប្រជាពលរដ្ឋទៅទៀត។

លោកលើកឡើងថា សព្វថ្ងៃនេះ ប្រភេទសត្វទារស់ក្នុងស្រុក គឺលក់មិនសូវបានថ្លៃនោះទេ ស្ទើរតែអ្នកចិថ្លៃនោះទេ មែន្រភេទសត្វទាន់ុងប្រទេសកម្ពុជាផងដែរ។ាដែលគ ពីព្រោះសត្វរស់ញ្ចឹមសត្វទានៅកម្ពុជា ។ពួកគាត់លែងចង់ចិញ្ចឹមអស់ហើយ ដោយសារខាតបង់ចំណូលច្រើន នៅពេលដែលចំណាយទៅលើវត្ថុធាតុដើមដែលមានតម្លៃថ្លៃ៕

ដោយ៖ ជា សុខនី

ads banner