ក្នុងឆ្នាំ២០២៣ កម្ពុជារំពឹងថា វិស័យឧស្សាហកម្មអាចនឹងមានកំណើនកើនឡើងរហូតដល់ ៣៩ភាគរយ

ភ្នំពេញ៖ វិស័យឧស្សាហកម្មនៅកម្ពុជាតែងមានកំណើនរៀងរាល់ឆ្នាំ ក្នុងនេះលើកលែង តែក្នុងឆ្នាំ ២០២០ និង ២០២១ប៉ុណ្ណោះមានការធ្លាក់ចុះដោយសារតែវិបត្តិកូវីដ១៩ ។

បន្ទាប់ពីនេះកំណើនវិស័យឧស្សហកម្មកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ និងក្នុងឆ្នាំ ២០២៣នេះគេរំពឹងថាកំណើនលើវិស័យឧស្សាហកម្មអាចនឹងកើនឡើងរហូតដល់៣៩ភាគរយដែលនឹងបានចូលរួមចំណែកលើវិស័យកំណើនផលិតផលក្នុងស្រុករបស់កម្ពុជា(GDP)យើងកាន់តែលូតលាស់ថែមទៀត។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងវេទិការធុរកិច្ចប្រកបដោយនិរន្តរភាព”រួមគ្នាភាពរីកចម្រើនរបស់សហគ្រាសធុនមីក្រូតូច និង មធ្យមនៅកម្ពុជា” ដែលបានរៀបចំឡើងនៅសណ្ឋានគារ អូកវូដ ព្រីមៀ ភ្នំពេញ នារសៀលថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បានឱ្យដឹងថា៖តាមរយៈកំណើននេះយើងឃើញថាជាចំណុចមួយដ៏ល្អសម្រាប់ប្រទេសយើង ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ជាមួយគ្នានេះយើងក៏បានបង្កើតបទដ្ឋានគតិយុត្តិជាច្រើនបន្តបន្ទាប់ក្នុងគោលដៅដើម្បីជំរុញ និង លើកកម្ពស់វិស័យធុរកិច្ចនៅកម្ពុជា ជាពិសេសទៅលើការទាក់ទាញលើវិស័យវិនិយោគគិនតែម្តង។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ដោយបញ្ជាក់ថា”យើងឃើញថាច្បាប់នៃវិនិយោគគិនថ្មីរបស់កម្ពុជាគឺជាច្បាប់ល្អដែលមានការទាក់ទាញខ្លាំងមែនទែន ក្នុងនេះឃើញថាធុរជនរបស់យើងរង់ចាំនៅតែ អនុក្រិត្យ នៃការអនុវត្តច្បាប់ស្តីពីវិនិយោគចេញមកប៉ុណ្ណោះ ពិសេសទៅលើ អ្នកវិនិយោគមកពីប្រទេសជប៉ុនតែម្តងឱ្យតែជួបខ្ញុំលើកណាគាត់សាកសួររៀងរហូត។ពេលនេះឃើញថាអនុក្រិត្យស្តីពីការអនុវត្តទៅលើច្បាប់វិនិយោគកម្ពុជារបស់យើងបានចេញជាស្ថាពរហើយដែលនេះគឺជាការទាក់ទាញមួយថ្មីថែមទៀតទៅលើFBIឱ្យចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជារបស់យើងឱ្យកាន់តែច្រើនថែមទៀត”។

ទាក់ទិននឹងរឿងនេះ ឯកឧត្តម រដ្ឋលេខាធិការ សង្ឃឹមជឿជាក់ថាក្រោយបញ្ចប់ការបោះឆ្នោតនៅកម្ពុជានាថ្ងៃខាងមុខនឹងមានអ្នកវិនិយោគគិនថ្មីៗបណ្តាក់ទុនបន្ថែមពិសេសទៅលើវិស័យបច្ចេកវិទ្យា វិស័យវិនិយោគទៅលើធនធានរ៉ែ អាចនឹងចួលមកបន្តបន្ទាប់។

លោកស្រី ភាណ សោភ័ណ នាយិការនៃអង្គការអុកស្វាម បានបញ្ជាក់ប្រាប់ថា៖សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) មានអាយុកាល ១៣ ឆ្នាំហើយ ដោយបានបង្កើតឡើងនៅខ កញ្ញា ឆ្នាំ ២០០៩។ YEAC គឺជាអង្គការមិនរកប្រាក់ចំណេញដែលចូលរួមដោយអ្នកស្ម័គ្រចិត្ត ហើយមាន អាណត្តិផ្តល់ភាពអង់អាចដល់សហគ្រិនវ័យក្មេងរបស់កម្ពុជា ដើម្បីពង្រឹងសហគ្រិនភាពរបស់ពួកគ និងភាពជោគជ័យនៃអាជីវកម្មរបស់យុវជន តាមរយៈការបង្កើតវេទិកាមួយសម្រាប់ការកសាងបណ្តាញ ការចែករំលែក ការរៀនសូត្រ និងការច្របាច់បញ្ចូលនូវឱកាសអាជីវកម្ម ដែលរួមចំណែកដល់ផលិតភាពការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ YEAC ជឿជាក់ថា ការលូតលាស់នៃសេដ្ឋកិច្ច ជំនាន់ក្រោយរបស់ប្រទេសមួយ ពឹងផ្អែកខ្លាំងលើការត្រៀមលក្ខណៈរបស់អ្នកជំនាញវ័យក្មេងជំនាន់ ក្រោយក្នុងនាមជាសហគ្រិន និងអ្នកដឹកនាំអាជីវកម្មដែលពួកគេចូលរួមយ៉ាងសកម្ម។

គួរបញ្ជាក់ថាគិតមកត្រឹម ពេលនេះ YEAC មានសមាជិកជាសហគ្រិនវ័យក្មេងចំនួន ៥១៥នាក់ ដែលជាម្ចាស់សហគ្រាសធុនមីក តូច និងមធ្យម (MSMEs) ជាង ៨០០សហគ្រាស ៕

អត្ថបទ៖ លោក ជិន ម៉ាដេប៉ូ
រូបភាព៖ លោក ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner