ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពង់ត្រដែត។ កិច្ចការរកស៊ីជួញដូរទទួលបានជោគជ័យ និងផលលាភដ៏ប្រសើរណាស់។ ចំពោះការបង្កើតការងារថ្មី បណ្តាក់ទុនធំ ឬផ្លាស់ប្តូរការងារគឺអាចធ្វើទៅបាន ហើយភាពចម្រើនលូតលាស់ និងសេចក្តីរីករាយនឹងកើតឡើងក្នុងពេលស្របគ្នា។  លោកអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការអនុវត្តការងារ ដូច្នេះមិនត្រូវប្រញាប់ប្រញាលពេលទេ អ្វីៗសូមគិតគូរឲ្យបានម៉ត់ចត់។ សូមគិតគូរឡើងវិញពីការផ្សព្វផ្សាយពាណិជ្ជកម្មចំពោះលោកអ្នកដែលប្រកបរបរអាជីវកម្ម។ ក្រៅពីនេះ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីកែលម្អស្ថានភាពអវិជ្ជមាន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងា និងរបររកស៊ីដែលអ្នកកំពុងរងចាំលទ្ធផលនោះ គឺមិនទាន់អាចសម្រេចផលបានទេនៅពេលនេះ ក៏ប៉ុន្តែក៏គ្មានអ្វីព្រួយបារម្ភពេកនោះទេ ពីព្រោះស្ថានភាពនេះនឹងប្រែប្រួលទៅជាប្រសើរវិញបានដោយឆាប់រហ័ស។ សូមកុំបោះបង់ចោលការខំប្រឹងប្រែង បើទោះបីជាស្ថានភាពលំបាកមិនទាន់អាចដោះស្រាយបានក៏ដោយ។ ភាពចម្រើនលូតលាស់ និងសំណាងនឹងបានកើតឡើងចំពោះអ្នកក្នុងអនាគតដ៏ខ្លី។ ក្នុងនោះ បើទោះបីជាយ៉ាងណាក្តី សូមលោកអ្នកអត់ធ្មត់អោយបានច្រើនបំផុត។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន ប៉ុន្តែថ្ងៃនេះកិច្ចការទាំងឡាយណាដែលអនុវត្តជាក្រុម និងទទួលបានដំណើរការល្អប្រសើរជាង ការអនុវត្តតែឯកឯង​។ ប្រសិនបើអ្នកមានការលំបាក សូមសុំការពិភាក្សាយោបល់ពីមនុស្សនៅក្បែរខ្លួន ហើយមិនចាំបាច់ត្រូវបារម្ភនោះទេ ពីព្រោះលោកអ្នកនឹងមិនជួបផលលំបាកណាមួយក្នុងទំនាក់ទំនងនោះទេ។ ដោយឡែក មានសញ្ញាណនៃការបាត់បង់ទំនុកចិត្តនឹងកើតឡើង ហេតុនេះសូមប្រើប្រាស់ហេតុផលអោយបានច្រើបំផុតក្នុងការប្រាស្រ័យទាក់ទង និងបំពេញការងារ។  

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកមិនទាន់ទទួលបានជោគជ័យនោះទេ ចំណែកបញ្ហាក៏ប្រទាក់ក្រឡាច្រើនផងដែរ។ សូមលោកអ្នកព្យាយាមចំណាយពេលវេលាក្នុងការប្រមូលយកពត៌មានជុំវិញការងាររបស់អ្នក។ ក្នុងនោះទំនាក់ទំនងរបស់អ្នកហាក់រយាលខ្លាំងណាស់ ដូច្នេះសូមគិតគូរជាថ្មី ពិសេសទំនាក់ទំនងជាមួយមនុស្សថា្នក់លើ។ គួរធ្វើយ៉ាងណាព្យាយាមបញ្ចប់ការងារទាំងអស់ដែលកំពុងអនុវត្ត​ ពីព្រោះភាពកកកុញ បណ្តាលអោយរំខានទៅដល់ផ្លូវចិត្ត និងបង្អាក់ភាពជោគជ័យ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងធំ លុយកាក់ និងតួនាទីការងារក៏នឹងកើតឡើងដំណាលគ្នាផងដែរ។ ថ្ងៃនេះគួរគិតគូរអំពីការធ្វើទំនាក់ទំនងជាមួយថ្នាក់លើបន្ថែម ប៉ុន្តែមតិរិះគន់មិនត្រូវនិយាយសោះឡើយ ពីព្រោះជម្លោះអាចកើតមាន ហើយរូបភាពរបស់អ្នកអាចមើលឃើញក្នុងផ្លូវមិនល្អផងដែរ។ សូមព្យាយាមប្រើប្រាស់ទេពកោសល្យ និងបទពិសោធន៍ឲ្យបានច្រើនបំផុត។ ក្រៅពីនេះ ចំពោះទំនាក់ ទំនងផ្ទាល់ខ្លួនឃើញថាកំពុងផ្តល់លាភយស។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ គំនិតយោបល់ និងពាក្យសំដីរបស់អ្នកនឹងទទួលបានការគំាទ្រយ៉ាងខ្លាំង ដូច្នេះលោកអ្នកនឹងអាចកដឹកនាំក្រុម ឬធ្វើជាប្រធានលើកិច្ចការដែលអ្នកប៉ងប្រាថ្នាបានយ៉ាងរលូន។ ក្នុងនោះត្រូវរក្សាគំនិតសុទិដ្ឋិនិយម ជានិច្ច។ ការជឿជាក់លើខ្លួនឯងសំខាន់ ទាំងនេះមិនមែនមានន័យថាមិនឲ្យស្តាប់អ្នកដទៃនោះទេ ប៉ុន្តែអ្វីៗត្រូវមានកំរិត។ លើសពីនេះ លោកអ្នកនឹងទទួលបានអំណោយផលក្នុងការយល់ដឹង និងដោះស្រាយបញ្ហា។ ប៉ុន្តែបើទោះបីជាស្ថានភាពល្អយ៉ាងនេះក្តី សូមលោកអ្នកអត់ធ្មត់ចំពោះពាក្យ សំដី ហើយការរិះគន់នានានឹងគ្មានប្រយោជន៍សោះឡើយ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលខ្លាំងសម្រាប់អ្នកធ្វើការរដ្ឋឯកជននានា ពីព្រោះគំនិតជំនាញខាងវិជ្ជាជីវៈ និងតម្លៃនៃគំនិតច្នៃប្រឌិតបានកើតឡើង។ អ្នកអាចចាប់ផ្តើមគម្រោងការងារថ្មី ឬការជជែកពិភាក្សាដោយជោគជ័យ។ ចំណែកអ្នករកស៊ីជួញដូរ ការផ្សព្វផ្សាយពាណិជ្ជកម្មគឺមិនអាចបោះបង់ចោលបាននោះទេ។​ ទន្ទឹមនឹងនេះ វិធីសាស្រ្ត និងពាក្យសំដីទន់ភ្លន់មានសារសំខាន់យ៉ាងខ្លាំង។ សូមប្រឹងប្រែងឲ្យបានខ្លាំងបន្ថែមទៀត ពីព្រោះស្ថានភាពល្អប្រសើរនឹងត្រឡប់មកកែលម្អកំរិតហិរញ្ញវត្ថុរបស់អ្នកក្នុងពេល ឆាប់ៗនេះ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកនឹងទទួលផលដ៏ល្អប្រសើរ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានផលចំនេញច្រើនក្នុងពេលនេះ។ ចំពោះបញ្ហាក្នុងថ្ងៃនេះមិនទាន់អាចកំណត់បានឡើយ ដូច្នេះសូមប្រុងប្រយ័ត្ន ហើយរក្សាអាកប្បកិរិយា និងភាពសំដី។ ប្រសិនបើលោកអ្នកបោះបង់អារម្មណ៍ឆេវឆាវ នោះប្រាកដណាស់ថាលោកអ្នកអាចកែប្រែភាពលំបាកក្នុងពេលនេះបាន។ សម្រាប់ពេលវេលា គឺលោកអ្នកមានគ្រប់គ្រាន់សម្រាប់បំពេញការងារ ហេតុនេះសូមជៀសវាងអោយបាននូវការប្រថុយប្រថាន នានានៅក្នុងពេលនេះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងអាជីវកម្មនានាទទួលបានភាពចម្រើនលូតលាស់។​ លោកអ្នកទទួលបានអំណោយផលក្នុងការគ្រប់គ្រងស្ថានភាពការងារ និងមានភាពចុះសម្រុងល្អជាមួយមនុស្សនៅជុំវិញ រួមទាំងដៃគូជំនួញ ដូច្នេះវាបង្ករភាពងាយស្រួលដល់ការងារទាំងឡាយដែលអ្នកចង់ធ្វើ។ ចំពោះពេលវេលា គឺគ្មានអ្វីត្រូវវោទនោះទេ អ្នកមានពេលវច្រើនក្នុងការបំពេញការងារ។ ដោយឡែកសម្ពាធខ្លះអាចកើតឡើងនៅក្នុងទំនាក់ទំនងជាមួយមនុស្សជិតស្និទ្ធតែម្តង ហេតុនេះសូមរក្សាពាក្យសំដី និងអនុគ្រោះ ដើម្បីបញ្ចៀសការខាតបង់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះគ្មានសញ្ញាណអវិជ្ជមានណាមួយនឹងកើតឡើងចំពោះការងារ ឬការរំខានដល់សេចក្តីសុខរបស់អ្នកទេ។ ក្នុងនេះពេលវេលាល្អ គឺមានពេញមួយថ្ងៃ ដូច្នេះអ្នកអាចសម្រេចធ្វើការងារ ឬរៀបចំពិធីមង្គលនានាតាមក្តីប្រាថា្ន។ ប៉ុន្តែលោកអ្នកគួរយកចិត្តទុកដាក់បញ្ចប់កិច្ចការងារក្រោមការទទួលខុសត្រូវរបស់ខ្លួនឲ្យបាន។ កុំបណ្តោយឲ្យស្ថានភាពខាងក្រៅជះឥទ្ធិពលដល់ការងាររបស់អ្នក។ សូមធ្វើការវិនិច្ឆ័យអោយ បានល្អិតល្អន់ ក្នុងនោះក៏មិនគួរជឿជាក់មនុស្សដទៃដោយងាយនោះដែរ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់អ្នកប្រព្រឹត្តិទៅដោយរលូន។ លោកអ្នកអាចផ្លាស់ប្តូរការងារដែលអ្នកមិនពេញចិត្ត ដោយសារក្នុងពេលនេះស្ថានភាពខាងក្រៅកំពុងមានភាពវិជ្ជមាន។ ក្រៅពីនេះ អ្នកគួរយកចិត្តទុកដាក់បង្កើនទំនាក់ទំនងជាមួយថ្នាក់លើ តែសូមនិយាយតែកិច្ចការងារណាដែលសំខាន់ និងមានប្រយោជន៍សម្រាប់អាជីពរបស់អ្នក។ ក្នុងពេលនេះសូមប្រយ័ត្នភាពខ្វះចន្លោះនានាទាក់ទងនឹងវិធីសាស្រ្តអនុវត្តការងារ ហេតុនេះសូមចំណាយពេលខ្លះធ្វើការវិនិច្ឆ័យ និងកែលម្អជាថ្មី សម្រាប់ភាពជោគជ័យធំនៅ ក្នុងថ្ងៃនេះ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកស្រុតចុះ។ កិច្ចការងារដែលអ្នករំពឹងទុកមិនទាន់អាចទទួលបានផលល្អប្រសើរទេក្នុងពេលនេះ ដូច្នេះវាមានភាពចាំបាច់ណាស់ ដែលលោកអ្នកត្រូវប្រឹងប្រែងបន្ថែម។ ក្នុងនោះដែរ លោកអ្នកក៏អាចជួបប្រទះភាពមិនរីករាយ ឬបញ្ហាតូចតាចដែលបង្ករនៅក្នុងក្រុមការងារផងដែរ ដូច្នេះវិធិសាស្រ្តល្អ គឺការអត់ធ្មត់ និងព្យាយាមឆ្លើយតបដោយហេតុផល។ ផ្ទុយទៅវិញ លោកអ្នកទទួលបានអំណោយផលពីទំនាក់ទំនងល្អកន្លងមក ហេតុនេះសូម ព្យាយាមរក្សាស្ថានភាពអោយនៅដដែល ជាជាងការប្រថុយប្រថាន ឬធ្វើការផ្សងព្រេង។

ចំណាំៈ

ឆ្នាំទាំង៥ ជូត រោង ម្សាញ់ មមែ វក រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner