ក្រសួងអប់រំ រំលឹកដល់ឳពុកម្តាយសិស្សឱ្យប្រុងប្រយ័ត្នក្នុងការជ្រើសរើសសេវាអប់រំតាមប្រព័ន្ធសិក្សា ពីចម្ងាយពីគ្រឹះស្ថានអប់រំទាំងក្នុងប្រទេស និងក្រៅប្រទេស
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
ភ្នំពេញ៖ដើម្បីទប់ស្កាត់ក្នុងការចាញ់បោក ឬក៏ដូចជាការជ្រើសរើសសាលារៀនឱ្យកូនៗពុំមានគុណភាពនោះក្រសួងអប់់រំយុវជននិងកីឡានៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៣នេះបានចេញសេចក្តីថ្លែងការមួយដោយបញ្ជាក់ជូនឪពុកម្តាយ អ្នកអាណាព្យាបាល លោកគ្រូអ្នកគ្រូ និស្សិត និងសាធារណជនទាំងអស់ ពិនិត្យ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការជ្រើសរើសសេវាអប់រំតាមប្រព័ន្ធសិក្សា ពីចម្ងាយពីគ្រឹះស្ថានអប់រំក្នុងប្រទេស និងក្រៅប្រទេស។
ភ្ជាប់ជាមួយចេញសេចក្តីថ្លែងការណ៍នេះដែរក្រសួងអប់រំបានបញ្ជាក់ពីការរកឃើញពីគ្រឹះស្ថានអប់រំ ដែលមានរាយនាមដូចខាងក្រោម ពុំទាន់មានអាជ្ញាប័ណ្ណផ្តល់សេវាអប់រំ និងការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡានៅឡើយទេ៖
1.St. Roberts Global Education Co.Ltd
2.St. Roberts International University
3. SRIU international Online Collegeក
4. St. Roberts International College
5. SRIU OILC៕ដោយ៖ម៉ាដេប៉ូ


ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។