ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជិត ៣០០០នាក់ បន្តយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកពាមរក៍ ខេត្តព្រៃវែង

ព្រៃវែង ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានក្រុមការងារចុះមូលដ្ឋាន ខេត្តព្រៃវែង និងជាបេក្ខភាពតំណាងរាស្ត្រលេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលខេត្តព្រៃវែង និង ឯកឧត្តម គឹម សន្តិភាព សមាជិកគណៈកម្មាធិការ កណ្តាល បានអញ្ជើញដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជិត ៣០០០នាក់ ធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹក១៤ ខែកក្កដា ឆ្នាំ២០២៣នៅស្រុកពាមរក៍ ខេត្តព្រៃវែង។

ក្នុងការឃោសនាឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានថ្លែងដែលខ្លឹមសារសំខាន់ៗរួមមាន៖
១. បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាអនាគតរុងរឿងរបស់យុវជន និងកុមារ
២. គណបក្សប្រជាជនកម្ពុជា ការពារដាច់ខាត ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
៣. បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តដំឡើងប្រាក់ឈ្នួល និងលើកកម្ពស់លក្ខខណ្ឌការងាររបស់កម្មករនិយោជិក
៤. មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមរឹងមាំ
៥. គណបក្សប្រជាជនកម្ពុជា បង្កើនជំនួយសង្គម ជួយគ្រួសារក្រីក្រ និងជនងាយរងគ្រោះឱ្យមានលំនឹងក្នុងការរស់នៅ
៦. ជយោ! សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ សូមអញ្ជើញប្រជាពលរដ្ឋនៅខេត្តព្រៃវែងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី១៨ ដើម្បីសន្តិភាព និងការអភិវឌ្ឍ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner