អ៊ុយក្រែន ទទួលបានគ្រាប់បែកចង្កោម តែសន្យាថានឹងប្រើប្រាស់មានកំណត់

កៀវ៖  ប្រភេទគ្រាប់បែកដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសជាង ១០០រយ ត្រូវបាន ដឹងជញ្ជូន ទៅដល់ ប្រទេស អ៊ុយក្រែនហើយ ដើម្បីជំរុញការប្រយុទ្ធក្នុងសមរភូមិ។ អ៊ុយក្រែនជាប្រទេសទទួលបានជំនួយ យោធាដ៏ គ្រោះថ្នាក់នេះពីសហរដ្ឋអាមេរិក បានស្បថថា នឹងប្រើប្រាស់មានកំណត់ និងប្រើ ដើម្បីតែ កម្ចាត់ ទាហាន សត្រូវ ប៉ុណ្ណោះ។
 
ថ្លែងពីភាគខាងត្បូងនៃតំបន់យោធាកាលពីថ្ងៃព្រហស្បតិ៍ លោក Valeryi Shershen អ្នកនាំ ពាក្យ របស់យោធាអ៊ុយក្រែន បានឱ្យដឹងថា អាវុធទាំងនេះបានមកដល់មួយសប្តាហ៍បន្ទាប់ពី សហរដ្ឋ អាមេរិក និយាយ ថា ខ្លួន នឹង បញ្ជូន កញ្ចប់ជំនួយយោធា តម្លៃ ៨០០លាន ដុល្លារដល់អ៊ុយក្រែន។
 
ស្របពេលជាមួយគ្នានេះ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក ក៏បានប្រកាស ទទួល ស្គាល់ពី វត្តមាន គ្រាប់បែបចង្កោម នៅលើទឹកដីអ៊ុយក្រែនផងដែរ។
 
ទាក់ទិនទៅនឹងការប្រើអាវុធដ៏គ្រោះថ្នាក់នេះ វិមានក្រឹមឡាំងបាននិយាយថា ខ្លួននឹង ចាត់វិធាន ការតបតវិញ ប្រសិនបើអាវុធនេះត្រូវបានដា ក់ពង្រាយដោយ អ៊ុយក្រែនប្រឆាំង នឹងកងទ័ព របស់ខ្លួន។ រដ្ឋមន្ត្រីការពារជាតិរុស្សីលោក Sergei Shoigu បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីអាចងាក ទៅរកការដាក់ពង្រាយអាវុធស្រដៀងគ្នានេះ ក្នុងករណីដែលអ៊ុយក្រែនប្រើគ្រាប់បែកចង្កោមមុន។
 
គ្រាប់បែកចង្កោមគឺជាអាវុធមួយប្រភេទដែលងាយបង្កហានិភ័យដល់ជនស៊ីវិលបំផុត។ គ្រាប់ បែក ចង្កោម ជា ធម្មតានឹង បញ្ចេញ គ្រាប់ បែក តូចៗ ជា ច្រើនរយគ្រាប់នៅក្នុងដីបន្ទាប់ពីវាផ្ទុះ ដែលវា នឹងក្លាយជា ហានិភ័យ ដល់ជន ស៊ីវិល បន្ទាប់ពីជម្លោះបានបញ្ចប់។
 
គួរជម្រាបថា គ្រាប់បែកចង្កោមត្រូវបានហាមឃាត់ដោយប្រទេសជាច្រើនពិសេសនៅអឺរ៉ុប លើកលែងតែ រុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែនមិនមែនជាសមាជិក ឬជាប្រទេសហត្ថលេខីនៃអនុសញ្ញាទី ក្រុងអូស្លូឆ្នាំ ២០០៨។
 
អង្គការ ឃ្លាំ មើល សិទ្ធិ មនុស្ស និយាយ ថា ទាំង ក្រុង ម៉ូស្គូ និង ក្រុង កៀវ ប្រាកដជានឹង ប្រើប្រាស់ គ្រាប់ បែក ចង្កោម ដោយសារប្រទេសទាំង ២នេះមិនបានចុះហត្ថលេខាលើអនុសញ្ញាទីក្រុងអូស្លូឆ្នាំ ២០០៨ ដែលហាមឃាត់ការផលិត ការស្តុកទុក ការប្រើប្រាស់ និងការផ្ទេរគ្រាប់បែកប្រភេទនេះឡើយ។
បើទោះបីជា មជ្ឈដ្ឋានជាច្រើនបង្ហាញការព្រួយបារម្ភអំពីហានិភ័យរយៈពេលវែងដែលបង្កឡើង
ដល់ជនស៊ីវិលក៏ដោយ និងមានប្រទេសជាច្រើនជំទាស់ការបញ្ចូនគ្រាប់បែកប្រភេទនេះទៅសង្ក្រាម
អ៊ុយក្រែន ប៉ុន្តែនៅទីបំផុតអាមេរិកនៅតែធ្វើវា។
 
ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថាការសម្រេចចិត្តនេះគឺ «ពិបាកណាស់» ដោយអះអាងថាអ៊ុយក្រែនត្រូវការគ្រាប់រំសេវបន្ថែមដើម្បីបំពេញស្តុកសម្រាប់ប្រយុទ្ធ។
ការសម្រេចចិត្តបញ្ជូនគ្រាប់រំសេវនេះទៅអ៊ុយក្រែន ត្រូវបានជំទាស់ដោយប្រទេសអេស្ប៉ាញ និងកាណាដា ខណៈចក្រភពអង់គ្លេសបាននិយាយថា ទង្វើនេះប្រៀបដូចជាជំរុញការប្រើប្រាស់ អាវុធនេះអញ្ចឹង៕
ប្រែសម្រួល: ស្រ៊ុន សិរីវឌ្ឍនះ

ads banner