ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៤រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការធ្វើការ ងារទាក់ទងនឹងចលន ឬអចលនទ្រព្យនោះទេ។ ការខាតបង់អាចនឹងមានកំរិតខ្ពស់ ដែល រំខានទៅដល់កំរិតហិរញ្ញវត្ថុរបស់អ្នកធ្ងន់ធ្ងរ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយ ជឿជាក់ទៅលើអារម្មណ៍ខាងក្នុងរបស់ខ្លួនក្នុងការបំពេញគោលដៅ។ ក្នុងនោះ ប្រហែលជា អ្នកមិនអាចពឹងពាក់អាស្រ័យមនុស្សនៅជុំវិញខ្លួនបានល្អនោះទេ ហេតុនេះសូមបំពេញការ ងារអោយបានខ្លាំងក្លាបំផុត។ ក្រៅពីនេះ សូមមានចិត្តអតធ្មត់អោយបានច្រើនបំផុតដើម្បី បញ្វៀសផលរំខានផ្សេងៗមកលើអាជីព។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំភ្ជាប់ការងាររបស់អ្នកជាមួយនឹងរឿងរ៉ាវតូច​តាច។ ដើរចេញពីបញ្ហារបស់អ្នកដទៃ បើទោះបីជាក្នុងសភាពល្អប្រសើរយ៉ាងណាក៏ដោយ ពីព្រោះអ្នកអាចនឹងជួយការយល់ច្រលំខ្លះដែលអាចរំខានទៅដល់ផ្លូវចិត្ត និងការសម្រេច ចិត្តសំខាន់ៗនៅក្នុងថ្ងៃនេះ។ លើសពីនេះ បើទោះបីជាស្ថានភាពខ្លះហាក់បន្លំចិត្តរបស់អ្នក យ៉ាងណាក្តី គឺលោកអ្នកពិតជាកំពុងស្ថិតនៅក្នុងគន្លងផ្លូវដែលត្រឹមត្រូវ និងជាផ្លូវភោគ សម្បិត្តិផងដែរ។ ក្រៅពីនេះ អ្នកអាចមានលទ្ធភាពយល់ដឹងស្ថានភាពដែលកំពុងកើតឡើង នៅជុំវិញខ្លួន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយបោះបង់ ចោលការបាត់បង់ជំនឿចិត្តទៅលើខ្លួនឯង និងស្ថានភាពដែលកើតឡើងនៅជុំវិញខ្លួន។ ការ សង្ស័យច្រើនធ្វើអោយអ្នកអនុវត្តការងារខុស និងអាចបង្កើតជាបញ្ហាក្នុងទំនាក់ទំនងផងដែរ យកល្អគួរគិតគូរអោយបានច្រើន ហើយបើអាចបោះបង់ចោលពត៌មានខ្លះដែលមិនទាក់ទង នឹងកិច្ចការងារជាចម្បង។ ក្នុងនោះ គួរមានជំនឿចិត្តទៅលើសមត្ថភាព និងចំណេះជំនាញ របស់ខ្លួន ដោយសារលោកអ្នកមានលទ្ធភាពពេញលេញដើម្បីដោះស្រាយករណីនានា។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមការពារខ្លួនអ្នកពីបញ្ហា ឬទំនាក់ ទំនងដែលមិនសូវចាំបាច់។ វាប្រសើជាជាងប្រសិនបើអ្នកធ្វើតែការងារធម្មតា ពីព្រោះទំនង ជាអ្នកមិនសូវជាមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារធំដុំពេកនោះទេ។ ទន្ទឹមពេល នេះគួរប្រើវេលាខ្លះដើម្បីយកចិត្តទុកដាកើកែលម្អលើគម្រោងផែនការដែលបានដាក់ចេញ ពីព្រោះពេលវេលានេះតម្រូវអោយមានការសម្របទៅនឹងបរិស្ថានជុំវិញខ្លួនច្រើន។ លើស ពីនេះ មិនគួរមានការសង្ស័យច្រើនពេកទេ ពីព្រោះវានឹងបង្អាក់ផ្លូវរបស់អ្នក ឬធ្វើអោយអ្នក មានភាពរុញរា។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះរាល់លទ្ធផល ឬកិច្ចការងារ ដែលអ្នករំពឹងនឹងទទួលបានផលសម្រេចគួរជាទីមោទក្រៃលែង។ ដូច្នេះសូមកុំបដិសេធការ ផ្តល់ជូននានាដោយងាយស្រួល។ សូមធ្វើយ៉ាងណាក្តោបក្តាប់ឳកាសនៅក្នុងពេលនេះឲ្យ បានល្អលើសពីនេះ ការផ្តល់ជូនចំពោះដំណើរជំនួញពាណិជ្ជកម្មគឺរឹតតែមិនគួរបដិសេធ។ លើសពី នេះអ្នកមានពេលវេលាច្រើនគ្រប់គ្រាន់ដើម្បីគិតគូរអោយបានត្រឹមត្រូវ ដូច្នេះមិន ត្រូវប្រញាប់ ឬប្រថុយប្រថានចំពោះកិច្ចការងារណាមួយនោះទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់កិច្ចការងារ នានារបស់អ្នកនឹងផ្តល់ នូវផ្លែផ្កាយ៉ាងប្រសើរ។ លោកអ្នកអាចបោះជំហានជាមួយ នឹងគម្រោងផែនការដែលបាន រៀបចំ ពីព្រោះផលរំខាន ឬឧបសក្កិដែលអាចនឹងកើតឡើង មិនអាចបំផ្លាញគម្រោងផែនការ និងភាពជោគជ័យរបស់អ្នកពេលនេះបានទេ។ ប៉ុន្តែស្រប នឹងដំណើរការវិជ្ជមាននៅក្នុង ពេលនេះ លោកអ្នកមិនអាចសម្រាកមុនទទួលបានលទ្ធផលនោះទេ។ ចូរព្យាយាម និង មានភាពជឿជាក់ចំពោះខ្លួនឯងជានិច្ច។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ហោរាសាស្រ្តអាជីពណែនាំអោយលោកអ្នកបំភ្លេច ចោលនូវភាពបរាជ័យដែលធ្លាប់កើតឡើងកន្លងមក។ នៅក្នុងអនាគតខាងមុខនេះ លោកអ្នក នឹងរំពឹង ថាទទួលបានភាពចម្រើនលូតលាស់គួរអោយកត់សម្គាល់ ដូច្នេះអ្នកមិនគួរបង្អាក់ ជំហានរបស់ខ្លួននៅក្នុងពេលនេះ ដោយគ្រាន់តែការប្រទះផលលំបាកតិចតួចនោះទេ។ ព្យាយាមធ្វើទំនាក់ទំនងល្អ និងមានភាពស្មោះត្រង់ និងជំនឿចិត្តខ្ពស់បំផុត។ ក្នុងនោះ សូម ចាកចេញពីការជួបជុំទាំងឡាយណាដែលមិនទាក់ទងនឹងការងារ ពីព្រោះវានាំដល់ការខាត ប្រយោជន៍។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពផ្តល់ជូនលោក អ្នកនូវដំណឹងល្អៗជាច្រើននៅក្នុងថ្ងៃនេះ។ ចំពោះដំណឹងដែលអ្នកបានរងចាំ គឺនឹងទទួល បាននាពេលនេះ។ ក្នុងនោះ​ បើទោះបីជានៅពេលព្រឹកហាក់មិនមានអ្វីកើតឡើងក៏មិនត្រូវ មានការព្រួយបារម្ភ ឬអស់សង្ឃឹមដែរ ដោយសារអ្នកប្រកដជាទទួលបានដំណឹងក្នុងពេល ល្ងាចយ៉ាងប្រាកដ។ ភាពជោគជ័យនៅក្នុងថ្ងៃនេះ ប្រាកដណាស់ថាជាលទ្ធផលដែលបាន មកពីការខិតខំប្រឹងប្រែងក្នុងពេលកន្លងមក។ លើសពីនេះ ថ្ងៃនេះជាពេលវេលាល្អប្រសើរ សម្រាប់ការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះអ្នកអាចធ្វើការវិភាគវាយតម្លៃផែន ការអនុវត្តការងារបានដោយសេរី។ ក្នុងនោះ អ្នកក៏អាចធ្វើការបោះជំហានទៅលើភារកិច្ច មុខជំនួញថ្មីៗបានផងដែរ។ សូមកុំមានការភ័យខ្លាច ឬសង្ស័យចំពោះដំណើររបស់អ្នកឡើង ពីព្រោះអ្នកអាចនឹងធ្វើវាបានដោយជោគជ័យជាមួយនឹងស្នាដៃរបស់ខ្លួន។ ប្រការសំខាន់ ជៀសវាងបំពេញការងារដើម្បីតម្រូវចិត្តរបស់អ្នកដទៃនោះទេ ការខិតខំប្រឹងប្រែងរបស់អ្នក នឹងហុចផលយ៉ាងប្រសើរទៅដល់អាជីព និងកិត្តិនាម។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកដាច់ខាត មិនអោយបាត់បង់លំនឹងនៃការគ្រប់គ្រងខ្លួនឯង។ មនុស្សដែលនៅជុំវិញខ្លួនអ្នកនឹងជួយ ជ្រោមជ្រែងគាំទ្រកិច្ចការងាររបស់អ្នកប្រសិនបើអ្នកបំពេញកិច្ចការងារក្រោមការទទួលខុស ត្រូវ និងដោយព្យាយាម។ លោកអ្នកអាចមានលទ្ធភាពដើម្បីបង្ហាញខ្លួនអ្នកទៅកាន់មនុស្ស រួមក្រុម ជាពិសេសទៅដល់ថា្នក់លើដោយការបំពេញការងារល្អតែប៉ុណ្ណោះ។ ក្រៅពីនេះ សូមប្រយ័ត្នក្រែងមានការខ្វះចន្លោះលើករណីផ្ទេរផ្ទូរផ្សេងៗ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏សក្តិសមបំផុតក្នុងការត្រិះរិះ វាយតម្លៃ និងកែលម្អស្ថានភាពអាជីព។ សូមបង្កើតគម្រោងផែនការសកម្មភាពអោយមាន ច្រើនសប្តាហ៍ទុកជាមុន ដើម្បីអ្នកមានពេលវេលា និងមានយុទ្ធសាស្រ្តសមស្របដើម្បីទប់ ទល់ស្ថានភាពតានតឹងដែលអាចនឹងកើតឡើងក្នុងពេលអនាគត។ ប៉ុន្តែ ទោះបីក្នុងស្ថានភាព ណាក៏ដោយ គួរកុំធ្វើការវាយតម្លៃដោយមតិរិះគន់ចំពោះសកម្មភាព។ ក្នុងករណីដែលអ្នក មិនទាន់មើលឃើញពីភាពជោគជ័យ សូមមានការអត់ធ្មត់បន្តិចសិនអ្វីៗនឹងប្រសើរ។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ អាជីពរបស់អ្នកកំពុងមានដំណើរការល្អប្រសើរ ហើយក៏គ្មានបញ្ហាប្រទាក់ក្រឡាណាមួយច្បាស់លាស់ដែលអាចរំខានទៅដល់លទ្ធផលដែល អ្នករំពឹងទុកនោះទេ។  ហេតុនេះសូមចាប់ផ្តើមបំពេញការងារតាំងពីពេលព្រឹក ជាមួយនឹង ការកែលម្អការិយាល័យ តុបំពេញការងារអោយមានរបៀបរៀបរយ។ សកម្មភាពនេះមាន ឥទ្ធិពលជួយអោយអ្នកមានភាពស្រស់ស្រាយ គំនិតប្រាជ្ញាភ្លឺស្វាង និងអាចអនុវត្តការងារ ដោយភាពងាយស្រួល។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងចរចា ឬពិភាក្សាលើករណីលុយ កាក់គួរប្រយ័ត្នរឿងឯកសារ។

ចំណាំៈ

ឆ្នាំទាំង៤ រោង ម្សាញ់ មមែ ច ឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner