រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានគំនិតអាជីវកម្ម ឬគម្រោងល្អៗសម្រាប់បម្រេីដល់វិស័យសាធារណ: និងវិស័យឯកជន អាចដាក់ពាក្យមកទទួលជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីក្រសួង

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានម្រាបជូនក្រុមហ៊ុនបច្ចេកវិទ្យាដែលមានគំនិតអាជីវកម្ម ឬគម្រោងល្អៗសម្រាប់បម្រេីដល់វិស័យសាធារណ:និងវិស័យឯកជន អាចដាក់ពាក្យមកទទួលជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីក្រសួង ។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានពិភាក្សាជាមួយក្រុមហ៊ុនឯកជនលើការងារអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យឌីជីថលនៅកម្ពុជានាពេលអនាគតឱ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត ។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធី អំពីសមិទ្ធផលនានារបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលសម្រេចបាននាពេលកន្លងមក ដូចជាការអភិវឌ្ឍធនធានមនុស្សដើម្បីលើកកម្ពស់ចំណេះដឹងឌីជីថល ការជំរុញការចាប់យកឌីជីថល និងការបង្កើតកម្មវិធីប្រកួតប្រជែង ព្រមទាំងជម្រាបជូនបន្ថែមអំពីការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការពង្រឹងគុណភាពសេវាទូរសព្ទចល័ត ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ ។

សូមបញញ្ជាក់ថា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងបែបនេះ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផល និងការងារអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យឌីជីថលនៅកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីថ្នាក់នាំក្រសួង ក្រុមហ៊ុនឯកជនដែលជាប្រតិបតិ្តករ ភាគីពាក់ព័ន្ធក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ប្រមាណ ៧៥រូប ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner