លោក នុត ពុធដារ៉ា ចុះផ្សព្វផ្សាយគោលនយោបាយ ចែកខិត្តបណ្ណ បង្រៀនគូសសន្លឹកឆ្នោត និងសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ តាមខ្នងផ្ទះ ក្នុងឃុំព្រែករៃ ស្រុកល្វាឯម
ខេត្តកណ្តាល៖ លោក នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្តកណ្តាល បានដឹកនាំ ក្រុមការងារចុះជួយឃុំ គណបក្សស្រុក គណបក្សឃុំ សាខាបក្សភូមិ ចុះផ្សព្វផ្សាយគោល នយោបាយ ចែកខិត្តបណ្ណ បង្រៀនគូសសន្លឹកឆ្នោត និងសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ តាមខ្នងផ្ទះ ក្នុងឃុំព្រែករៃ ស្រុកល្វាឯម នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ។
លោក នុត ពុធដារ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ និងដើម្បីបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត
សូមបញ្ជាក់ថា ៖ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងខេត្តកណ្តាល មានការិយាល័យបោះឆ្នោតចំនួន១៧៥៦ការិយាល័យ អ្នកមានឈ្មោះបោះឆ្នោតចំនួន ៨១៨ ៤៥៩នាក់ និងមានគណបក្សនយោបាយឈរឈ្នោះ ចំនួន១២គណបក្ស ៕ដោយ / គ្រី សម្បត្តិ