រដ្ឋបាលចូបៃដិនសហរដ្ឋអាមេរិកប្រឈមសម្ពាធថ្មីក្រោយទាហានអាមេរិកត្រូវកូរ៉េខាងជើងចាប់ខ្លួន (Video Inside)
អត្ថបទដោយ៖
Apsara Net
ការចាប់ខ្លួនទាហានអាមេរិកម្នាក់ដែលឆ្លងដែនពីកូរ៉េខាងត្បូងចូលក្នុងទឹកដីកូរ៉េខាងជើង នឹងក្លាយជាប្រធានបទអន្តរជាតិមួយដែលអាចទាញចំណាប់អារម្មណ៍បង្វែរខ្លះពីសង្គ្រាមអ៊ុយក្រែន។ កូរ៉េខាងជើងនៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៣, ជាមួយនឹងការចាប់ខ្លួនទាហានអាមេរិក និងការខឹងសម្បារនឹងនាវាមុជទឹកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក USS Kentucky ចូលក្នុងកំពង់ផែកូរ៉េខាងត្បូងផង បានបាញ់មីស៊ីលបាលីស្ទីកចំនួន២គ្រាប់ ធ្លាក់ក្នុងដែនសមុទ្ទភាគខាងកើត។ តើសហរដ្ឋអាមេរិកនឹងត្រូវដោះស្រាយយ៉ាងណាចំពោះបញ្ហារឿងទាហានអាមេរិក ចូលក្នុងទឹកដីកូរ៉េខាងជើងនាពេលនេះ? លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍