សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ កក្កដា ២០២៣

១. កម្ពុជា ចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិតម្លៃ៣០លានដុល្លារ សម្រាប់ផ្ទុកទិន្នន័យរបស់ជាតិនិងក្រុមហ៊ុនឯកជន – AMS Central

២. ឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញបន្លែចម្រុះគ្រប់ប្រភេទទៅកាន់ទីផ្សារបរទេស ក្នុងទំហំជាង ១២១តោន កើនជាង ១៥០% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ – AMS Central

៣. ក្នុងឆ្នាំ២០២៣នេះ អាជ្ញាធរមីនគ្រោងប្រកាសខេត្តចំនួន ៦ ទៀត ជាខេត្តដែលគ្មានមីន គឺខេត្តកំពង់ស្ពឺ ក្រចេះ កំពង់ធំ សៀមរាប មណ្ឌលគិរី និងរតនគិរី – រស្មីកម្ពុជា

៤. កូរ៉េខាងជើងបាញ់មីស៊ីលផ្លោង ២គ្រាប់ ខណៈនាវាមុជទឹកនុយក្លេអ៊ែររបស់អាមេរិកធ្វើដំណើរដល់កូរ៉េខាងត្បូង – Aljazeera

៥. ប្រជាជនអឺរ៉ុបកំពុងប្រឈមមុខនឹងអតិផរណាខ្ពស់ ធ្វើឱ្យតម្លៃថាមពល និងអាហារកើនឡើង ដែលបានជំរុញឱ្យពួកគេធ្លាក់ក្នុងភាពក្រីក្រ – WSJ

#ams1minute

ads banner