សហរដ្ឋអាមេរិកគ្រោងផ្តល់ជំនួយសព្វាវុធមានតម្លៃ ១.៣ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនឹងប្រកាសពីកញ្ចប់ជំនួយសព្វាវុធមានតម្លៃ ១.៣ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន រួមទាំងយន្តហោះដ្រូនអត្តឃាតជាច្រើនប្រភេទ និងប្រព័ន្ធបាញ់រ៉ុកកែត VAMPIRE ដែលទើបបង្កើតថ្មី។

ជំនួយយោធាចំនួន ១.៣ពាន់លានដុល្លារនេះ បានមកពីកម្មវិធីផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ដែលហៅកាត់ថា (USAI) ដែលសេតវិមានបានទិញសព្វាវុធពីក្រុមហ៊ុនឧស្សាហកម្មផលិតសព្វាវុធ ជាជាងការទាញយកអាវុធចេញពីឃ្លាំងស្តុករបស់សហរដ្ឋអាមេរិក។ មន្រ្តីអាមេរិកពីររូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ជំនួយយោធាចុងក្រោយបំផុតនេះ នឹងត្រូវប្រកាសជាផ្លូវការក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។
ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនបានផ្ទុះឡើងកាលពីឆ្នាំមុនមក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានផ្តល់ជំនួយសព្វាវុធទៅឱ្យអ៊ុយក្រែនដោយផ្ទាល់មានចំនួន ៤១.៣ពាន់លានដុល្លារ និងជាង ១០ពាន់លានដុល្លារផ្សេងទៀត ស្ថិតក្រោមកម្មវិធីផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន (USAI)៕




ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា