រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញទីតាំង និងពេលវេលាចេញដំណើររបស់រថយន្ដក្រុង ៤៣០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋនិង បងប្អូនកម្មករនយោជិត ទៅតាមបណ្ដាខេត្ត ក្នុងថ្ងៃបោះឆ្នោតដោយមិនគិតថ្លៃ
(ភ្នំពេញ)៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្តី នៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនកម្មករ-និយោជិត និង ប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទៅស្រុកកំណើត នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នឹងការផ្តល់សេវាដឹកជញ្ជូនសាធារណៈប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៤៣០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយចេញដំណើរពីរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ និងធ្វើដំណើរត្រឡប់ពីខេត្តមករាជធានីភ្នំពេញវិញ នៅថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដូចខាងក្រោម ៖

១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុងចំនួន ៨០គ្រឿង។

២-សម្រាប់សេវាដឹកជញ្ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត នឹងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញប្រើប្រាស់រថយន្តក្រុងចំនួន ៣៥០គ្រឿង ដែលមានគោលដៅ ទីតាំងដូចខាងក្រោម៖


ដោយ ៖ ហេង សម្បត្តិ