ប្រធានាធិបតីប្រេស៊ីល៖ ពិភពលោកកំពុងធុញទ្រាន់នឹងសង្គ្រាមនៅអ៊ុយក្រែន

ប្រាស៊ីលីយ៉ា៖ មេដឹកនាំប្រេស៊ីលបានប្រាប់អ្នកកាសែតនៅថ្ងៃពុធនេះថា បណ្តាប្រទេសជាច្រើននៅលើពិភពលោក កំពុងចាប់ផ្តើមហត់នឿយនឹងជម្លោះយោធា ដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន។

បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់សហភាពអឺរ៉ុប និងមេដឹកនាំអាមេរិកឡាទីននៅទីក្រុងព្រុចសែល ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា បានគូសបញ្ជាក់ថា ពិភពលោកកំពុងចាប់ផ្តើមហត់នឿយ… បណ្តាប្រទេសជាច្រើនកំពុងចាប់ផ្តើមធុញទ្រាន់នឹងជម្លោះយោធា ដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោក លូឡា ដែលកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន បានជំទាស់នឹងការចោទប្រកាន់រុស្ស៊ីជាពិរុទ្ធជនតែមួយគត់នៅពីក្រោយជម្លោះនៅអ៊ុយក្រែន។ លោក លូឡា បានអះអាងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងមេដឹកនាំអាមេរិក លោក ចូ បៃដិន ក៏គួរតែស្តីបន្ទោសស្មើៗគ្នាចំពោះការខកខានក្នុងការចរចាជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីការពារជម្លោះ។

ប្រធានាធិបតីប្រេស៊ីលរូបនេះ បានព្យាករថា ប្រទេសមួយក្រុមនឹងសម្រេចចិត្តធ្វើកិច្ចពិភាក្សាជាមួយរុស្ស៊ី និងអ៊ុយក្រែន ហើយនៅទីបំផុត សន្តិភាពនៅអ៊ុយក្រែននឹងកើតមាន៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner