Skip to content
ធ្លាយដំណឹងថា Messi ឈ្នះ Ballon d’Or លើកទី៧ មុនការប្រកាសលទ្ធផលផ្លូវការនារាត្រីនេះ
    ទំព័រដើម  »  កីឡាជាតិ

ធ្លាយដំណឹងថា Messi ឈ្នះ Ballon d’Or លើកទី៧ មុនការប្រកាសលទ្ធផលផ្លូវការនារាត្រីនេះ

Lionel Messi ត្រូវបានគេរាយការណ៍ថានឹងឈ្នះពាន Ballon d’Or ឆ្នាំ២០២១ បើទោះបីជាលទ្ធផលនឹងត្រូវប្រកាសនារាត្រីថ្ងៃចន្ទនេះ បន្ទាប់ពីមានការបែកធ្លាយលើបណ្ដាញសង្គមកាលពីចុងសប្ដាហ៍កន្លងទៅ។

ចចាមអារ៉ាមនៃការឈ្នះ Ballon d’Or លើកទី៧របស់ Messi ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Twitter ស្របពេលដែល អ្នកសារព័ត៌មានអ៊ីតាលីលោក Matte Moreno បានឆ្លើយតបនឹងចចាមអារ៉ាមនោះថា៖ “Messi, មិត្តភក្ដិរបស់គាត់បានដឹងរួចទៅហើយ”។

ដោយឡែកនៅអេស្ប៉ាញឯនោះវិញ ពិធីករក្នុងកម្មវិធី El Chiringuito លោក Josep Pedrerol បានបង្ហោះក្នុងគណនីបណ្ដាញសង្គមរបស់ខ្លួនថា៖ “Messi, Benzema និង Lewandowski…”។

ទោះយ៉ាងណាក្ដី និពន្ធនាយករបស់ទស្សនាវដ្ដី France Football និងជំនួយការរបស់លោក បានបញ្ជាក់យ៉ាងច្បាស់ថា លទ្ធផលនៃការបោះឆ្នោតត្រូវបានរក្សាជាការសម្ងាត់ ប៉ុន្ដែអ្នកឈ្នះ ត្រូវបានផ្ដល់ដំណឹងប៉ុន្មានថ្ងៃមុនប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់ ដើម្បីត្រៀមលក្ខណៈទុកជាមុន។

Messi បានបង្ហាញគុណផលល្អសម្រាប់ Barcelona ក្នុងពាក់កណ្ដាលទី១នៃឆ្នាំ២០២១ ព្រមទាំងបានជួយក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន គ្រងជើងឯក Copa America ក្រោយឈ្នះប្រេស៊ីលក្នុងវគ្គផ្ដាច់ព្រ័ត្រ។

ប៉ុន្ដែការលេងរបស់ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ ហាក់ធ្លាក់ចុះនៅពេលចាប់ផ្ដើមរដូវកាលថ្មីជាមួយក្លិប Paris Saint-Germain ដោយទើបរកគ្រាប់បាល់ក្នុង Ligue 1 បានតែមួយគ្រាប់ប៉ុណ្ណោះ ពីការលេង៧ប្រកួត៕