Skip to content
Conte ចង់បានកំពូលអ្នករកគ្រាប់បាល់នៅ Serie A ម្នាក់មកស្នងតំណែង Harry Kane នៅ Spurs
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Conte ចង់បានកំពូលអ្នករកគ្រាប់បាល់នៅ Serie A ម្នាក់មកស្នងតំណែង Harry Kane នៅ Spurs

បន្ទាប់ពីមានភាពមិនច្បាស់លាស់ ពាក់ព័ន្ធនឹងអនាគតរបស់ខ្សែប្រយុទ្ធ Harry Kane, អ្នកចាត់ការ Tottenham Hotspur លោក Antonio Conte បានសម្លឹងឃើញខ្សែប្រយុទ្ធឆ្នើម Dusan Vlahovic ដើម្បីមកស្នងតំណែងប្រធានក្រុមជម្រើសជាតិអង់គ្លេស។

ក្លិបមាន់ខ្នាយមាស ចូលរួមប្រកួតប្រជែងក្នុងការនាំយកកីឡាករជនជាតិស៊ែប៊ី មកចូលក្រុមក្នុងខែមករាខាងមុខ ស្របពេល Fiorentina ក៏ចង់លក់ចេញកីឡាកររូបនេះផងដែរ ជាជាងរង់ចាំលក់គេចេញនៅរដូវក្ដៅឆ្នាំដោយ ក្នុងតម្លៃទាបជាងបច្ចុប្បន្ន។

យោងតាមប្រភពពីសារព័ត៌មាន TuttoMercato បានរាយការណ៍ថា Spurs កំពុងត្រៀមសម្រាប់ផ្ទេរ Vlahovic មកកាន់ទីក្រុងឡុងដុងនៅដើមឆ្នាំថ្មី ២០២២។

ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរបស់ Fiorentina រូបនេះ បង្ហាញគុណផលល្អដោយរកគ្រាប់បាល់១១គ្រាប់នៅ Serie A រដូវកាលនេះ និងឈរនៅកំពូលតារាង Top Scorer។

Vlahovic មានកាយសម្បទាល្អ និងមានកម្ពស់ ១៨៨ ដែលប្រហាក់ប្រហែលនឹង Harry Kane ព្រមទាំងមានសមត្ថភាពរកគ្រាប់បាល់បានច្រើនមិនចាញ់ខ្សែប្រយុទ្ធអង់គ្លេសនោះទេ៕