Skip to content
ក្រុមបាល់ទាត់ថ្មីមួយត្រូវបានបង្កើតឡើងតំណាងខេត្តតាកែវក្នុងពានសម្ដេចតេជោ ២០២២
    ទំព័រដើម  »  កីឡាជាតិ

ក្រុមបាល់ទាត់ថ្មីមួយត្រូវបានបង្កើតឡើងតំណាងខេត្តតាកែវក្នុងពានសម្ដេចតេជោ ២០២២

ក្នុងឆ្នាំ២០២២នេះ ខេត្តតាកែវបាននិងកំពុងរៀបចំក្រុមបាល់ទាត់ថ្មីមួយ ឈ្មោះថា ក្លិបបាល់ទាត់មន្ទីរឧស្សាហកម្ម ខេត្តតាកែវ ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ពានរង្វាន់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ខាងមុខនេះ។

លោក សោរ រដ្ឋា ដែលជាក្រុមការងារក្នុងការរៀបចំក្លិប បានលើកឡើងថា “៖ សម្រាប់ឆ្នាំ២០២២នេះ ខេត្តតាកែវនឹងសាងប្រវត្តិសាស្ត្រថ្មីមួយអោយល្អប្រសើរជាងឆ្នាំមុនៗ ដើម្បីឆ្លើយតបទៅកាន់ប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងមូលដែលតែងតែចូលរួមគាំទ្រដល់ក្រុមកីឡាកររបស់ក្រុមពួកយើង ពង្រឹងក្រុមយើង ដើម្បីខេត្តយើង។”

គួរដឹងដែរថា ចាប់តាំងពីពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧មកដល់បច្ចុប្បន្ន ខេត្តតាកែវ បានចូលរួមមិនដែលខានទេ។ ដូច្នេះសម្រាប់ឆ្នាំនេះ មន្ទីរឧស្សាហកម្មខេត្តតាកែវចូលខ្លួនតំណាងទឹកដីរបស់ខ្លួនវិញម្ដង៕