Skip to content
ក្រុមជើងឯក៣សម័យធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ Africa Cup of Nations ក្រោមថ្វីជើងទុយនីស៊ី
    ទំព័រដើម  »  កីឡាជាតិ

ក្រុមជើងឯក៣សម័យធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ Africa Cup of Nations ក្រោមថ្វីជើងទុយនីស៊ី

ក្រុមជើងឯក ៣សម័យនីហ្សេរីយ៉ា បានជ្រុះចេញក្នុងវគ្គ១៦ក្រុមចុងក្រោយ Africa Cup of Nations 2021 ក្រោមថ្វីជើងទុយនីស៊ី ដោយលទ្ធផល ១-០។ ខ្សែប្រយុទ្ធ Youssef Msakni បានស៊ុតបាល់មួយទំហឹងក្រៅប្រអប់ ហើយបាល់បានផ្លាតចូលទីពីការព្យាយាមសង្គ្រោះដោយអ្នកចាំទី Maduka Okoye របស់ក្រុមនីហ្សេរីយ៉ា ក្រោយចាប់ផ្ដើមវគ្គទី២បានពីរនាទី។