Skip to content
Ancelotti៖ “មានពីរក្រុមដែលគ្មាននរណាជឿថាអាចឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL”
    ទំព័រដើម  »  កីឡាជាតិ

Ancelotti៖ “មានពីរក្រុមដែលគ្មាននរណាជឿថាអាចឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL”

Real Madrid បានឆ្លងកាត់ការលំបាកជាច្រើន ទម្រាំបានឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ខណៈ Manchester City ធ្វើបានល្អសម្រាប់ការប្រកួតរបស់ពួកគេដើម្បីឡើងមកកាន់វគ្គនេះ ហើយអ្នកចាត់ការក្លិបអធិរាជស លោក Carlo Ancelotti បានលើកឡើងថា គ្មាននរណារំពឹងថា ក្រុមរបស់លោក ជាមួយ Villarreal អាចឈានមកកាន់វគ្គនេះទេ។

នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់ លោក Ancelotti បាននិយាយថា៖ “មានពីរក្រុមនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលគ្មាននរណាជឿថា អាចមកកាន់ទីនេះគឺ Real Madrid និង Villarreal”។

“ខ្ញុំចាំនូវអ្វីដែលត្រូវបាននិយាយនៅពេលនោះ ដោយអ្នកសារព័ត៌មាន និងមតិសាធារណៈ។ យើងឈានមកដល់វគ្គនេះ ហើយយើងមានអារម្មណ៍រីករាយ, Real Madrid នឹងនៅតែមានការប្រកួតប្រជែង”៕