Skip to content
ស៊ន អេលីត បង្ហើបមហិច្ឆិតាបង្កើត តារាគុនខ្មែរអលស្តា មានតម្លៃខ្លួន៣ពាន់ដុល្លារក្នុង១ប្រកួត
    ទំព័រដើម  »  កីឡាជាតិ

ស៊ន អេលីត បង្ហើបមហិច្ឆិតាបង្កើត តារាគុនខ្មែរអលស្តា មានតម្លៃខ្លួន៣ពាន់ដុល្លារក្នុង១ប្រកួត

ស៊ន អេលីត បង្ហើបមហិច្ឆិតាបង្កើត តារាគុនខ្មែរអលស្តា មាន​តម្លៃខ្លួន៣ពាន់ដុល្លារក្នុង​១ប្រកួត  

ព្រឹត្តិការណ៍គុនខ្មែរ​អលស្តា​វគ្គ​៤ ដែលគ្រោង​នឹង​ចាប់​ផ្ដើមនៅខែ កក្កដា គឺ​ជា​ដំណាក់​កាល​​យុទ្ធសាស្ត្រ​​ដំបូងហើយ សម្រាប់​ការ​ចាប់​ផ្ដើម​​ការ​អភិវឌ្ឍ ​តម្លៃ​ខ្លួន​កីឡាករ ក្នុង​ ព្រឹត្តិការណ៍លំដាប់​ប្រទេស​។ ស្ថាបនិកព្រឹត្តិការណ៍​លោក ស៊ន អេលីត បាន​បង្ហើប​ថា ចាប់​ពី​រដូវកាល​ទី​៤តទៅ កីឡាករ​ដែលទទួលបាន​ជ័យជម្នះ នឹង​ឡើង​តម្លៃ​ខ្លួន ១០០ដុល្លារ​ជា​ស្វ័យ​ប្រវត្តិក្នុងការ​ប្រកួត​ក្រោយ​របស់​ពួក​គេ នៅ​ព្រឹត្តិការណ៍​មួយ​នេះ។ លោកថា ឲ្យ​កីឡាករ​ខ្មែរ​ឈ្នះ​មួយ​ប្រកួតឡើង​១០០ដុល្លារៗ គ្រប់​ការ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធីនេះ​​ ដែលជា​យុទ្ធសាស្ត្រ​ជំរុញ​ឲ្យ​កីឡាករ​ខ្មែរ​បង្កើន​សមត្ថភាព​ជា​កីឡាករលំដាប់​ប្រទេស ​ពិតៗ​។