Skip to content
កីឡាករ កីឡាការិនីប៉េតង់កម្ពុជាយកបានមេដាយអាស៊ី៧គ្រឿងមកកាន់ប្រទេសកំណើត
    ទំព័រដើម  »  កីឡាជាតិ

កីឡាករ កីឡាការិនីប៉េតង់កម្ពុជាយកបានមេដាយអាស៊ី៧គ្រឿងមកកាន់ប្រទេសកំណើត

កម្ពុជា បានឈ្នះមេដាយសរុប ៧គ្រឿង ក្នុងការប្រកួតព្រឹត្តិការណ៍ប៊ូល និងប៉េតង់ ជើងឯកអាស៊ី លើកទី៤ (the 4th Asian Boules Sport Confederation Petanque Championship Tournament) ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ។ ព្រឹត្តិការណ៍នេះ ចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ប្រតិភូ គ្រូបង្វឹក និងអត្តពលិកម្ពុជា ដែលមានសមាជិកទាំងអស់ ២៧នាក់ បានដណ្ដើមមេដាយសរុប ៧គ្រឿង លើ ៦វិញ្ញាសា។ មេដាយទាំង៧គ្រឿង ដែលកម្ពុជាដណ្តើមបាន រួមមាន មេដាយមាស ចំនួន ៣គ្រឿង, មេដាយប្រាក់ ចំនួន ២គ្រឿង និងមេដាយសំរឹទ្ធិ ចំនួន ២គ្រឿង។