Skip to content
ក្រុមគោព្រៃកម្ពុជាចាញ់ក្រុមឥណ្ឌូណេស៊ីយ៉ាងតានតឹងក្នុងលទ្ធផល២ទល់នឹង១
    ទំព័រដើម  »  កីឡាជាតិ

ក្រុមគោព្រៃកម្ពុជាចាញ់ក្រុមឥណ្ឌូណេស៊ីយ៉ាងតានតឹងក្នុងលទ្ធផល២ទល់នឹង១

កម្ពុជាចាញ់ក្រុមឥណ្ឌូណេស៊ីក្នុងលទ្ធផល ២-១ ក្នុងជំនួបពូល A នៃព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នាកីឡដ្ឋាន Gelora Bung Karno Stadium ក្នុងប្រទេសឥណ្ឌូណេស៊ី នាល្ងាចថ្ងៃសុក្រ ទី២៣ ខែធ្នូ នេះ។

នៅក្នុងវគ្គទី១ ក្រុមម្ចាក់ផ្ទះឥណ្ឌូនេស៊ីបានបើកការនាំមុខក្រុមភ្ញៀវគោព្រៃកម្ពុជានៅនាទី7 ដោយកីឡាករ Egy Maulana មួយជើងក្រោយបាល់កាត់ចូលតំបន់គ្រោះថ្នាក់របស់កម្ពុជា។ ចូលមកដល់នាទី 15 កម្ពុជាទទួលបានបាល់ជ្រុងលើកដំបូង ក្រោយពីបាល់លើកចូលប្រអប់គ្រោះថ្នាក់ក្រុមឥណ្ឌូណេស៊ី ដោយ សឿត បារាំង បញ្ចូនទៅបាល់សារ៉េត គ្រីយ៉ា បានតែតមួយក្បាលបញ្ចូលទីធ្វើឲ្យកម្ពុជា តាមស្មើមកវិញ ១ទល់នឹង១។ មិនយូរប៉ុន្នាននៅនាទី35 ឥណ្ឌូនេបាននាំមុខក្រុមកម្ពុជាម្ដងទៀតដោយកីឡាករ Witan Sulaeman ។ លទ្ធផលនេះអូសបន្លាយដល់ ៤៥នាទី បញ្ចប់វគ្គទី១ ឥណ្ឌូណេស៊ី ២-១ កម្ពុជា ។

ចូលដល់វគ្គទី២ ក្រុមទាំងពីមានឳកាសសម្រុកគ្នាទៅវិញទៅមក តែមិនមានអ្វីប្រែប្រួលនោះទេ។ ចប់៤៥នាទីក្នុងវគ្គទី២ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី បានយកឈ្នះក្រុមគោព្រៃកម្ពុជាដោយលទ្ធផល ២ទល់នឹង១។

គួរបញ្ចាក់ផងដែរថា ក្រុមកម្ពុជាត្រូវមានភារៈកិច្ច ២ប្រកួតបន្តទៀតក្នុងពានរង្វាន់ AFF Cup 2022 នេះ ដោយថ្ងៃទី២៩ កម្ពុជានឹងបើកពហុកីឡដ្ឋានមរតកតេជោទទួលស្វាគមន៏ក្រុមជម្រើសជាតិប្រុយណេ និងជំនួបលើកទី៤ ក្នុងពូល A កម្ពុជានឹងធ្វើដំណើរទៅកាន់ទឹកដីនៃក្រុមជម្រើសជាតិថៃ ក្នុងថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៣។