Skip to content
យុវជនសាលាតម្រង់ទិសខេត្តសៀមរាបរំពឹងរីកចម្រេីនសមត្ថភាពបានល្អក្រោយបានទីលានហ្វឹកហាត់ថ្មី
    ទំព័រដើម  »  កីឡាជាតិ

យុវជនសាលាតម្រង់ទិសខេត្តសៀមរាបរំពឹងរីកចម្រេីនសមត្ថភាពបានល្អក្រោយបានទីលានហ្វឹកហាត់ថ្មី

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានដាក់សម្ពោធទីលានបាល់ទាត់នៃសាលាតម្រង់ទិសខេត្តសៀមរាប ដែលមានទីតាំងនៅវិទ្យាល័យអង្គរបានដាក់ដំណើរការប្រើប្រាស់ជាផ្លូវការហើយក្រោមអធិបតីភាពរបស់ លោក កែវ សារ៉េត អគ្គ លេខាធិការសហព័ន្ធកីឡាបាល់ទាត់ កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា,ឯកឧត្ដម សុខ សប្បាយណា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Fatimata Sidibe ប្រតិភូតំណាង សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ ។ ក្នុងនោះដែរ យុវជនអាយុក្រោម១៥ឆ្នាំសាលារតម្រង់ទិសខេត្តសៀមរាប បានបង្ហាញចំណាប់អារម្មណ៍ដោយក្ដីរីករាយក្រោយទទួលបានទីលានសម្រាប់ហ្វឹកហាត់យ៉ាងស្រស់ស្អាត ថានឹងផ្ដាច់ជ្ញាចិត្តខិតខំហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករអាជីព និងចូលលេងក្នុងលីគកំពូលកម្ពុជានៅថ្ងៃអនាគត (សំឡេង)

គួរបញ្ជាក់ផងដែរថា នៅតាមបណ្ដារាជធានីខេត្តទាំង ២៤ ផ្សេងទៀត ក៏មានរៀបចំធ្វើពិធីនេះដូចគ្នាផងដែរ ក្រោមប្រធានបទ «ពិធីសម្ពោធទីលាន និងសាលាតម្រង់ទិសកីឡាបាល់ទាត់ ២៥ រាជធានីខេត្ត» ដោយមានការសហការរៀបចំ និងឧបត្ថម្ភថវិកា ពីរក្រសួងអប់រំយុវជននិងកីឡា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ លើសពីទៅទៀត ខាង FIFA Football School ផ្ដល់បាល់ ១មុឺន៦ពាន់គ្រាប់ដល់ សាលាបឋម សិក្សា អនុវិទ្យាល័យ ទូទាំង២៥រាធានីខេត្ត តាមរយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។