Skip to content
បាល់បោះជើងឯកជាតិថ្ងៃអាទិត្យនេះចូលដល់សប្ដាហ៍ទី៣
    ទំព័រដើម  »  កីឡាជាតិ  »  បាល់បោះ

បាល់បោះជើងឯកជាតិថ្ងៃអាទិត្យនេះចូលដល់សប្ដាហ៍ទី៣

ការប្រកួតបាល់បោះជ្រើសរើសជើងឯកថ្នាក់ជាតិរដូវកាល២០២០ បានចូលសប្ដាហ៍ទី៣ហើយនៅថ្ងៃអាទិត្យ ទី៣០ ខែសីហា នេះ។

ការប្រកួតនៅថ្ងៃនេះ មានចំនួន៣គូដូចសព្វដង ដែលក្រុម Asian Ballers ត្រូវប៉ះ Dragons នៅម៉ោង១រសៀល, Master Tapsi ប៉ះ Extra Joss Figthers នៅម៉ោង៣រសៀល និង Beyond ជួបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅម៉ោង៥ល្ងាច។

គួរដឹងដែរថា ការប្រកួតបាល់បោះជើងឯកថ្នាក់ជាតិ Cambodian Basketball League រដូវកាល២០២០ ចាប់ផ្ដើមពីថ្ងៃអាទិត្យ ទី០២ ខែសីហា នេះហើយ ដោយមានក្រុមចូលរួមចំនួន៧ កើនឡើងជាងឆ្នាំ២០១៩ មួយក្រុម និងដំណើរការដល់ចុងខែកញ្ញា នៅទីលានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ពាក់ព័ន្ធនឹងរូបមន្តប្រកួតវិញលោក Austin Abayomi អគ្គលេខាធិការសហព័ន្ធកីឡាបាល់បោះកម្ពុជា ឲ្យដឹងថា មានពីរជុំសម្រាប់វគ្គសន្សំពិន្ទុ។ ក្រោយចប់ពីរជុំនេះ ក្រុមនៅលេខ៧នឹងត្រូវកាត់ចេញ ហើយក្រុមកំពូលតារាងពីរត្រូវរង់ចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ៤ក្រុមពីលេខ៣ដល់លេខ៦ត្រូវប្រកួតជម្រុះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងប្រកួតរហូតឃើញជើងឯក។ សម្រាប់ជើងឯក Cambodian Basketball League អាចមានសិទ្ធិចូលរួមការប្រកួតជើងឯកក្លិបអាស៊ីអាគ្នេយ៍។

សម្រាប់ក្រុមទាំង៧ដែលចូលរួម Cambodian Basketball League 2020 មាន ១. Extra Joss Fighters ២. Dragons ៣. Yuetai Mekongers ៤. MOEF ៥. Yi Li Beyond ៦. Master Tapsi និង Asianballers ៕

រូបភាព ៖ Cambodian Basketball Federation

ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕