អត្តពលិកឆ្នើម៦រូប ដែលមាន​ភូមិគ្រឹះ​ផ្ទាល់​ខ្លួន​ប្រណិតបំផុត

មិនត្រឹមតែមានកេរ្ដិ៍ឈ្មោះល្បីល្បាញប៉ុណ្ណោះ អត្តពលិកជាច្រើន រស់នៅក្នុងជីវិតស៊ីវីល័យ មានលុយចាយពេញដៃ រថយន្ដទំនើប និងមានកន្លែងរស់នៅដ៏ល្អប្រណិត។ វេបសាយ Elfutbolero.us បានបង្ហាញភូមិគ្រឹះរបស់ អត្តពលិកល្បីឈ្មោះ៦រូប ដែលគួរឱ្យចង់រស់នៅបំផុត។

ភូមិគ្រឹះរបស់អតីតតារាឆ្នើមបាល់ទះ Michael Jordan មានតារាងបាល់បោះ នៅខាងក្នុង និង ខាងក្រៅ, តារាងវាយតេន្នីស, អាងហែលទឹកនៅខាងក្នុង, រោងភាពយន្ដ និង បន្ទប់ទទួលភ្ញៀវជាច្រើន។

គេហដ្ឋានដ៏ស្ដុកស្ដម្ភរបស់ Cristiano Ronaldo មានទំហំ៨០០ម៉ែត្រការ៉េ ព័ទ្ធជុំវិញដោយផ្ទៃដី ៣០០០ម៉ែត្រការ៉េ។ នៅក្នុងនោះមានបន្ទប់ធំ៥ បន្ទប់ទទួលភ្ញៀវ២ មានអាងហែលទឹក, បន្ទប់ស្ប៉ា និងគ្រឿងសង្ហារឹមដ៏ប្រណិតជាច្រើន។

គេហដ្ឋានដ៏ស្កឹមស្កៃរបស់កីឡាករវាយកូនហ្គោល Tiger Woods នៅកោះ Jupiter ដែល​គេ​បាន​ទិញនៅឆ្នាំ២០០៦ មានតម្លៃ៤០លានដុល្លារ ស្ថិតនៅ រដ្ឋ Florida សហរដ្ឋអាមេរិក។ ជាង​មួយទសវត្សរ៍កន្លងមកនេះ វាត្រូវបានកែច្នៃជាស្ថាបត្យកម្មសិល្បៈ ហើយតម្លៃអាចនឹងកើនឡើងខ្ពស់ផងដែរ។

ផ្ទះរបស់ Lebron James ជាកន្លែងស្នាក់នៅដែលមានសោភ័ណភាពស្រស់ស្អាត ក្នុងទីក្រុង Beverly Hills។ កីឡាករបាល់បោះរបស់ក្រុម LA Lakers រូបនេះបានទិញផ្ទះដ៏ប្រណិតពី អ្នកស្រី Lee Phillip Bell ដែលជាអ្នក​និពន្ធ​ខ្សែភាពយន្ដភាគដ៏ល្បីល្បាញរឿង “The Young and the Restless and The Bold and the Beautiful”។

ផ្ទះរបស់អតីតខ្សែបម្រើក្រុមបិសាចក្រហម David Beckham នៅទីក្រុងឡុងដុង ជាអគារដ៏ស្រស់ស្អាតមួយ។ ផ្ទះដែលមានតម្លៃ ៣១លានផោន ថ្លៃជាង ដំណាក់របស់ព្រះរាជបុត្រ Harry និង ព្រះនាង Megan Markle ដល់ទៅ៣ដងឯនោះ។

អឹផាតមិនត៍​ដ៏ស្កឹមស្កៃរបស់ Lewis Hamilton មានទីតាំងនៅទីក្រុងញូយ៉ក។ កីឡាករប្រណាំងរថយន្ដឆ្នើមនៅ Formula One រូបនេះ មានអគារស្នាក់នៅជាច្រើននៅ ទីក្រុងឡុងដុង, ម៉ូណាកូ និង ក្នុងប្រទេសអ៊ីតាលីជាដើម ប៉ុន្ដែអាផាតមិននៅញូយ៉ក ជាអគារគួរឱ្យចង់រស់នៅជាងគេ៕

Narong
ដោយមានចំណង់ចំណូលចិត្តផ្នែកកីឡា លោក ផាត់ ណារ៉ុង មានឆន្ទៈក្នុងការផលិតវីដេអូព័ត៌មានដើម្បីលើកស្ទួយវិស័យកីឡាជាតិ។

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

64,482FansLike
149FollowersFollow
13,700SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ