គ.ជ.ប តួលេខបណ្តោះអាសន្ននៃចំនួនអ្នកបោះឆ្នោតជាង ៨លាន២សែននាក់ឬស្មើនឹង ៨៤,៥៨ភាគរយ
(ភ្នំពេញ)៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬហៅកាត់ថា(គ.ជ.ប)បានថ្លែងថា៖បើតាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោតដែលគ.ជ.បទទួលបានបង្ហាញថាពលរដ្ឋដែលបានមកបោះឆ្នោតសរុបមានចំនួន ៨២១៣២៦០នាក់ស្មើនឹង៨៤,៥៨ភាគរយនៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ៩៧១០៦៥៥នាក់ ។ ស្ថិតតិនេះមានការកើនឡើងជាងនៃបោះឆ្នោតកន្លងមកផងដែរ ។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នៅក្នុងវិទ្យាស្ថានជាតិអប់រំ ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ថាឆ្នាំ២០២៣ នេះ ចាប់ពីវេលាម៉ោង ៧:០០ នាទីព្រឹក ការិយាល័យបោះឆ្នោតចំនួន ៦៣ ៧៨៩ ការិយាល័យ នៅទូទាំងប្រទេស បានបើកបម្រើឱ្យការបោះឆ្នោតទាំងអស់ ដោយពុំមានការិយាល័យណាមួយ ដែលមិនបានបើកទេ។ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០ ព្រឹករហូតដល់ម៉ោង ៣:០០ រសៀល ហើយទោះបីជាមានរំខានខ្លះដែលឡើងដោយខ្លាចាតុអាកាសយ៉ាងណាក៍ដោយកំដំណើរការនេះ បានប្រព្រឹត្តទៅជាប្រក្រតី តាមការគ្រោងទុក។
ឯកឧត្តមបានបញ្ជាក់បន្ថែមថាបន្ទាប់ពីការបិទការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោតក៏ចាប់ផ្ដើមភ្លាមៗនៅនឹងកន្លែង តាម និពិ និងសេចក្តីណែនាំ។ ទម្រង់បែបបទលេខ ១១០២ ដែលជាកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត និងឧទ្ធផលនៃការបោះឆ្នោតត្រូវបានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបិទផ្សាយភ្លាមផងដែរ នៅមុខការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ ហើយភ្នាក់ងារគណបក្សនយោបាយបានថតរូបភាព និងចម្លងចូលលេខពីកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ដែលបិទផ្សាយ (១១០២.ទនោះ និងបានទៅ ទទួលយកទម្រង់បែបបទលេខ ១១០២ នៅទីស្នាក់ការ គឃ.សប បានផងដែរ ៕
អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក អ៊ិត រ៉ាវុធ




