គ.ជ.បតួលេខបណ្តោះអាសន្ននៃចំនួនអ្នកបោះឆ្នោតជាង ៨លាន២សែននាក់ ឬ ស្មើនឹង ៨៤,៥៨ភាគរយ

(ភ្នំពេញ)៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬហៅកាត់ថា(គ.ជ.ប)បានថ្លែងថា៖ បើតាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោតដែលគ.ជ.បទទួលបានបង្ហាញថាពលរដ្ឋដែលបានមកបោះឆ្នោតសរុបមានចំនួន ៨២១៣២៦០នាក់ស្មើនឹង ៨៤,៥៨ភាគរយនៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ៩៧១០៦៥៥នាក់។ស្ថិតតិនេះមានការកើនឡើងជាងនៃបោះឆ្នោតកន្លងមកផងដែរ ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នៅក្នុងវិទ្យាស្ថានជាតិអប់រំ ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ថាឆ្នាំ២០២៣ នេះ ចាប់ពីវេលាម៉ោង ៧:០០ នាទីព្រឹក ការិយាល័យបោះឆ្នោតចំនួន ៦៣ ៧៨៩ ការិយាល័យ នៅទូទាំងប្រទេស បានបើកបម្រើឱ្យការបោះឆ្នោតទាំងអស់ ដោយពុំមានការិយាល័យណាមួយ ដែលមិនបានបើកទេ។ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០ ព្រឹករហូតដល់ម៉ោង ៣:០០ រសៀល ហើយទោះបីជាមានរំខានខ្លះដែលឡើងដោយខ្លាចាតុអាកាសយ៉ាងណាក៍ដោយកំដំណើរការនេះ បានប្រព្រឹត្តទៅជាប្រក្រតី តាមការគ្រោងទុក។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា បន្ទាប់ពីការបិទការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោតក៏ចាប់ផ្ដើមភ្លាមៗនៅនឹងកន្លែង តាមនិតិវិធី និងសេចក្តីណែនាំ។ ទម្រង់បែបបទលេខ ១១០២ ដែលជាកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត និងលទ្ធផលនៃការបោះឆ្នោតត្រូវបានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបិទផ្សាយភ្លាមផងដែរ នៅមុខការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ ហើយភ្នាក់ងារគណបក្សនយោបាយបានថតរូបភាព និងចម្លងចូលលេខពីកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ដែលបិទផ្សាយនោះ និងបានទៅទទួលយកទម្រង់បែបបទលេខ ១១០២ នៅទីស្នាក់ការ គឃ.សប បានផងដែរ ៕

អត្ថបទ ៖ លោក ជិន ម៉ាដេប៉ូ
រូបភាព ៖ លោក អ៊ិត រ៉ាវុធ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner