នាយករដ្ឋមន្រ្តីហ្គីណេប៊ីសាវ សន្យាជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងពីធីជប់លៀងថា នឹងខិតខំធ្វើការជាមួយរដ្ឋាភិបាលថ្មីរបស់កម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាច ថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ បាន ជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ប៉ារទីដូ ដឺ នូណូ ណាប៊ីម (Partido de Nuno Nabiam) នាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ (Guinea-Bissau) ដែលលោក បានមកចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបាន មាន ប្រសាសន៍ ឱ្យដឹងថា ក្នុងឱកាសនេះសម្ដេចតេជោ បាន ថ្លែង អំណរគុណ ចំពោះឯកឧត្តម នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ ដែល ទទួលយកនូវការ អញ្ជើញរបស់សម្ដេចអញ្ជើញមកបំពេញទស្សនការកិច្ច ការងារនិង អញ្ជើញចូលរួមសង្កេតការណ៍មើលការបោះឆ្នោតនៅកម្ពុជា ។
នៅក្នុងជំនួបនោះសម្ដេចតេជោ បានសន្យាថា នឹងរៀបចំឱ្យ មាន គណៈ ប្រតិភូកសិកម្មមួយ ទៅស្វែងយល់នៅហ្គីណេប៊ីសាវ ថាតើកម្ពុជា អាច ជួយអ្វីបានតាមគំនិតរបស់សម្ដេច គឺចង់រៀបចំតំបន់មួយដែល មាន ប្រព័ន្ធប្រឡាយទឹក,មានថ្នាលដើម្បីបណ្ដុះពូជស្រូវដែលមានផលខ្ពស់និងដំណាំកសិកម្មផ្សេងៗទៀត ។
សម្តេចបានបន្តថា ក្នុងដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតី ហ្គីណេប៊ីសាវ នៅពេលខាងមុខ សម្ដេចចង់ឱ្យ មានកិច្ចព្រមព្រៀង លើ ឯកសារ មួយចំនួនពិសេសកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកសិកម្ម និងវិស័យផ្សេង ទៀត ,ជាពិសេសចង់ឲ្យមានកិច្ចព្រម ព្រៀង ការពារ វិនិយោគ ,កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ ,កិច្ចព្រមព្រៀង ផ្សេង ទៀតដែលអាចធ្វើទៅបាន ពិសេសការពិគ្រោះយោបល់ ផ្នែក នយោបាយ រវាងប្រទេសទាំងពីរដើម្បីស្វែងយល់និងស្វែងរកវិស័យដែលមានសក្ដានុពលរវាងប្រទេសទាំងពីរដែលអាចនឹងប្រើប្រាស់សម្រាប់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
ឯកឧត្តម ស្រ៊ី ថាមរុង្គ បានបញ្ជាក់ថា នៅក្នុងពិធីជប់លៀងជូនឯកឧត្តម នាយករដ្ឋមន្រ្ប្រទេសហ្គីណេប៊ីសាវ សម្តេចតេជោ ហ៊ុន សែន ក៏បា នបង្ហើបឱ្យដឹងអំពីការរៀបចំអ្នកបន្តវេនក្រោយការបោះឆ្នោត។
ជាមួយ នេះ ឯកឧត្តម ប៉ារទីដូ ដឺ នូណូ ណាប៊ីម ក៏បានសន្យាជា មួយសម្តេចតេជោថា នឹងខិតខំធ្វើការជាមួយរដ្ឋា ភិបាលថ្មីដែល ដឹកនាំដោយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៕ ដោយ៖ វណ្ណលុក







