គ.ជ.ប៖ការបោះឆ្នោតប្រព្រឹត្តិទៅទៅដោយជោគជ័យ និងប្រកបដោយ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ គ្មានអំពើហិង្សា គ្មានការ គំរាមកំហែង

ភ្នំពេញ៖ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ ឆ្នាំ ២០២៣ នេះប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ គ្មានអំពើហិង្សា គ្មានការ គំរាមកំហែង និងសូមបន្តរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិយាកាស ល្អក្រោយថ្ងៃបោះឆ្នោត និងរង់ចាំការប្រកាសលទ្ធផលផ្លូវការនៃការ បោះឆ្នោតដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ គ.ជ.ប។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នៅក្នុងវិទ្យាស្ថានជាតិអប់រំ នាល្ងាចថ្ងៃទី ២៣ ខែកក្កដា ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត បានបញ្ជាក់ថាការបោះឆ្នោតមានរយៈពេលចាប់ពីម៉ោង ៧:០០ ព្រឹក រហូតដល់ម៉ោង៣:០០ រសៀល។បន្ទាប់ពីការ បិទការ បោះឆ្នោតដំណើរ ការ រាប់សន្លឹកឆ្នោតក៏ចាប់ផ្ដើមភ្លាមៗនៅនឹងកន្លែងតាមនីតិវិធីនិង សេចក្តីណែនាំ។ ទម្រង់បែបបទលេខ ១១០២ ដែលជា កំណត់ហេតុនៃ ការរាប់សន្លឹកឆ្នោត និងលទ្ធផលនៃការបោះឆ្នោតត្រូវបាន គណៈ កម្មការការិយាល័យរាប់សន្លឹកឆ្នោតបិទផ្សាយភ្លាមផងដែរ នៅមុខ ការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ ហើយភ្នាក់ងារគណបក្សនយោ បាយបានថតរូបភាព និងចម្លងចូលលេខពីកំណត់ ហេតុនៃ ការរាប់ សន្លឹកឆ្នោតដែលបិទផ្សាយ ៕
អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក អ៊ិត រ៉ាវុធ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner