ឯកឧត្តមអភិបាលខេត្តអញ្ជើញជូនដំណើរ បងប្អូនប្រជាពលរដ្ឋ និងកម្មករនៅបេនរថយន្តផ្សារលើ ខណៈដែលពួកគាត់ជិះរថយន្តត្រឡប់ទៅធ្វើការនៅភ្នំពេញវិញ
(កំពង់ឆ្នាំង) ៖ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣បានដឹកនាំក្រុមការ ងារចុះជួបសំណេះ សំណាលជាមួយ
ប្រជាពលរដ្ឋនិងបងប្អូនកម្មករកម្មការិនីនៅបេនរថយន្តផ្សារលើក្រុងកំពង់ឆ្នាំង ខណៈដែលពួកគាត់បានបោះឆ្នោតរួចនៅក្នុងមូលដ្ឋាន ត្រឡប់មកជិះរថយន្ត
ទៅធ្វើការនៅភ្នំពេញវិញ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជាជ្រៅដល់ប្រជាពលរដ្ឋ និងបងប្អូន កម្មករកម្មការិនីនៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ ដែលបានអញ្ជើញមកបោះឆ្នោតជ្រើសរើសតំណាង រាស្ត្រអាណត្តិទី៧ គឺបានបំពេញកាតព្វ កិច្ចជាពលរដ្ឋល្អ ក្នុងការជ្រើស
រើសអ្នក ដឹកនាំប្រទេសជាតិប្រកបដោយគុណធម៌និងសមត្ថភាពដើម្បីដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសុខសន្តិភាព។
ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯក ឧត្តមអភិបាលក្រុងភ្នំពេញ ដែលបានផ្ដល់រថយន្តទូរីសធុនធំ ចំនួន ១៩ គ្រឿងសម្រាប់ខេត្តកំពង់ឆ្នាំងដឹកជញ្ជូនកម្មករ និងប្រ ជាពលរដ្ឋមកបោះឆ្នោតតាំង ពីថ្ងៃទី ២២ ខែកក្កដា និងនៅក្នុងថ្ងៃទី២៤ ខែកក្កដានេះ ត្រូវដឹកប្រជាពលរដ្ឋនិងកម្មករត្រឡប់ទៅធ្វើការតាមបណ្ដាខេត្ត និងទីក្រុងភ្នំពេញវិញដោយមិនគិតថ្លៃ ។
ចំណែកលោកជំទាវ កែ ច័ន្ទមុន្នី អ្នក
តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងក៏បានថ្លែងអំ ណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពល រដ្ឋនិងកម្មករកម្មការិនីទាំងអស់ផងដែរដែលនៅក្នុងខេត្តកំពង់ឆ្នាំងបានមកបោះ ឆ្នោតជាង ៨៧ភាគរយស្មើនឹងជាង៣១ម៉ឺននាក់ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងទទួលបានជ័យជំនះយ៉ាងល្អប្រសើរ ។
ឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភថវិកា ដល់ប្រជាពលរដ្ឋនិងកម្មករ កម្មការិនី ដែលបានឡើងរថយន្តជិះត្រឡប់ទៅធ្វើការវិញ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៤ម៉ឺនរៀល និងអ្នកបើកបររថយន្តតាក់ស៊ីឯកជនទាំងអស់ក៏ទទួលបានថវិកាក្នុងម្នាក់ ៤ម៉ឺនរៀលផងដែរ ចំណែកអ្នកបើកបររថយន្តទូរីស ១៩នាក់ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ។
សូមបញ្ជាក់ថានៅក្នុងខេត្តកំពង់ឆ្នាំងមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតជាង ៣៥ម៉ឺននាក់ ក្នុងនោះមានការិយាល័យបោះ ឆ្នោតនៅក្នុងខេត្តសរុបចំនួន ៨១៨ការិ យាល័យ លទ្ធផលបណ្ដោះអាសន្នក្រៅការបានឲ្យដឹងថាប្រជាពលរដ្ឋ អញ្ជើញមកបោះឆ្នោតមានចំនួនជាង ៣១ ម៉ឺននាក់ ស្មើនឹង ៨៧ % នៃចំនួនអ្នកបោះ ឆ្នោតសរុប។
តំណាងរាស្ត្រនៅក្នុងខេត្តកំពង់ឆ្នាំងមានអាសនៈ លទ្ធផលក្រៅផ្លូវការបណ្ដោះ
អាសន្នគណបក្សប្រជាជនកម្ពុជាទទួលបាន ៤/៤ អាសនៈ៕
សុខ គឹមសៀន