ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សដែលខ្លួនស្រឡាញ់ និងជាពិសេសចំពោះការស្រឡាញ់និងការទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត និងជាបេក្ខភាពតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បានសរសេរលើបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃទី២៤ ខែកក្កដានេះថា ប្រជាពលរដ្ឋខ្មែរបានបង្ហាញនូវឆន្ទៈរបស់ខ្លួនយ៉ាងច្បាស់តាមរយៈការអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ (ជាង៨៤%) និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាអោយឈ្នះភ្លូកទឹកភ្លូកដី ដើម្បីបម្រើប្រជាពលរដ្ឋតទៅអនាគត។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ “ខ្ញុំមានតែពាក្យពីរម៉ាត់ជូនចំពោះប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសដែលបានទៅចូលរួមបោះឆ្នោត ÷ ១)អរគុណចំពោះលោកតាលោកយាយ លោកអ៊ំពូមីងបងប្អូនទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សដែលខ្លួនស្រឡាញ់ និងជាពិសេសចំពោះការស្រឡាញ់និងការទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា និង ២) ប្តេជ្ញាចិត្តបន្តចូលរួមបម្រើប្រទេសជាតិ និងប្រជាជនឲ្យបានកាន់តែល្អប្រសើរទៅថ្ងៃអនាគត”។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សដែលខ្លួនស្រឡាញ់ និងជាពិសេសចំពោះការស្រឡាញ់និងការទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា៕
ដោយ៖ពលជ័យ

ads banner